• ព័ត៌មានថ្មី

      Monday, March 16, 2015

      Ronaldo ​ក្លាយ​ជា​មនុស្ស​មាន​ប្រជាប្រិយភាព​ជាង​គេ​បំផុត​លើ​លោក​

      កីឡាករ Cristiano Ronaldo ​មិន​ត្រឹម​តែ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​ជាង​គេ​លើ​លោក​នេះ​ទេ ឥឡូវ​នេះបាន​​ក្លាយ​ជា​មនុស្ស​ដែល​មាន​ប្រជាប្រិយភាព​ជាង​គេ​​បំផុត​នៅ​លើ​ លោក​នេះ​ដែរ បន្ទាប់​ពី​ទទួល​បាន​ការ​គាំទ្រ​នៅ​លើ Facebook ​ច្រើន​ជាង​ម្ចាស់​កំណត់ត្រា​ចាស់​កំពូល​តារា​ចម្រៀង Shakira។

      26A313FE00000578-2994765-image-a-3_1426344959736

      Ronaldo ​បច្ចុប្បន្ន​នេះ​ទទួល​បាន​ការ​គាំទ្រ​នៅ​លើ Facebook ​រហូត​ដល់​ទៅ​ជាង​១០៧​លាន​នាក់​ ខណៈ​ដែល​ Shakira ​វិញ​ទទួល​បាន​ការ​គាំទ្រ​ជាង​១០៧​លាន​នាក់​ដែរ ប៉ុន្តែ​តួលេខ​ចុង​ក្រោយ​ ខ្សែ​ប្រយុទ្ធ​ក្រុម Real Madrid ​លើស​រហូត​ដល់​ទៅ​៥០០០​នាក់​ឯ​ណោះ។



      FireShot Screen Capture #263 - '(3) Shakira' - www_facebook_com_shakira


      ចំនួន​នេះ​ដែរ ​គឺ​មាន​ន័យ​ថា​គ្មាន​មនុស្ស​ណា​ម្នាក់​នៅ​លើ​លោក​នេះ​ដែល​អាច​ទទួល​បាន​ការ ​គាំទ្រ​ច្រើន​ដូច​ជា​កីឡាករ​វ័យ​៣០​​ឆ្នាំ​ខាង​លើ​នេះ​ទេ ​ទោះ​ជា​ប្រធានាធិបតី​ប្រទេស​មហា​អំណាច​ក៏​ដោយ។ ចំណែក​ឯ​គូ​ប្រជែង​របស់​គេ Lionel Messi ​វិញ​ទើប​តែ​បាន​អ្នក​ចុច Like ​នៅ​លើ​ Facebook ​ជាង​៧៨​លាន​នាក់​តែ​ប៉ុណ្ណោះ។

      បើ​គិត​តែ​លើ​ផ្នែក​ខាង​កីឡា ខាង​ក្រោម​នេះ​ជា​កីឡាករ​ដែល​មាន​អ្នក​គាំទ្រ​លើ​ Facebook ​ច្រើន​ជាង​គេ​ទាំង​១០​នាក់៖

      ឈ្មោះ​កីឡាករ
      ប្រភេទ​កីឡា
      ចំនួន​អ្នក​គាំទ្រ​លើ FB
      Cristiano Ronaldo
      កីឡាករ​បាល់ទាត់
      ១០៧​លាន​នាក់
      Lionel Messi
      កីឡាករ​បាល់ទាត់
      ៧៨​លាន​នាក់
      David Beckham
      កីឡាករ​បាល់ទាត់
      ៥២​លាន​នាក់
      Neymar
      កីឡាករ​បាល់ទាត់
      ៥២​លាន​នាក់
      Kaka
      កីឡាករ​បាល់ទាត់
      ៣៣​លាន​នាក់
      Ronaldinho
      កីឡាករ​បាល់ទាត់
      ៣១​លាន​នាក់
      Mesut Ozil
      កីឡាករ​បាល់ទាត់
      ២៨​លាន​នាក់
      Michael Jordan
      កីឡាករ​បាល់​បោះ
      ២៨​លាន​នាក់
      Andres Iniesta
      កីឡាករ​បាល់ទាត់
      ២៤​លាន​នាក់
      Kobe Bryant
      កីឡាករ​បាល់​បោះ
      ២១​លាន​នាក់
      • Blogger Comments
      • Facebook Comments
      Item Reviewed: Ronaldo ​ក្លាយ​ជា​មនុស្ស​មាន​ប្រជាប្រិយភាព​ជាង​គេ​បំផុត​លើ​លោក​ Rating: 5 Reviewed By: Unknown