ផលិតកម្ម JYP Entertainment បានបង្ហាញរូបភាពថ្មីៗ ៦សន្លឹករបស់សមាជិកក្រុម miss A Fei កាលពីយប់មិញ ដើម្បីផ្សព្វផ្សាយអាល់ប៊ុមថ្មី “Colors”។ ខុសប្លែកពីរូបភាពក្រុម ដែលសមាជិកម្នាក់ៗស្លៀកសំពត់ខើចខ្លីបន្តិចបន្តួច រូបភាពថ្មីរបស់ Fei បានបញ្ចេញភាពសិចស៊ីកាន់តែប្លែកក្នុងឈុតក្នុងដ៏ខ្លី ថតក្នុងផ្ទះបាយ។
អាល់ប៊ុមថ្មី “Colors” របស់ក្រុម miss A នឹងចេញលក់នៅថ្ងៃទី៣០ ខែមីនានេះ ដែលនឹងបំបែកភាពស្ងប់ស្ងាត់របស់ miss A បន្ទាប់ពីអាល់ប៊ុម “Hush” របស់ពួកគេបានចេញតាំងពីឆ្នាំ២០១៣។ ទស្សនារូបភាពថ្មីរបស់ Fei ខាងក្រោមនេះ៖