ឆុន ស្រីលាភ ទើបតែមានអាយុ ១២ ឆ្នាំ ប៉ុន្តែមានសមត្ថភាពអាចបង្កើត Google Site មួយ ដើម្បីចែករំលែកចំណេះដឹងដល់កុមារដទៃក្នុងប្រទេសកម្ពុជា។
កុមារី ឆុន ស្រីលាភ
ឆុន ស្រីលាភ ដែលកំពុងទទួលបានការបណ្ដុះបណ្ដាលនៅអង្គការសប្បុរសធម៌ឡៃហ្គ័របាន ឲ្យដឹងថា ការបង្កើត Google site ក្រុមគេមានគ្នាចំនួន ៣ នាក់ដែលសុទ្ធជាមិត្តរួមថ្នាក់ ដោយប្រើរយៈពេល ១ ខែ ទើបបង្កើតចេញជារូបរាង។
Google site នេះមានស្រង់ទិន្នន័យមេរៀនដែលប្រភពមកពីវេបសាយដទៃទៀត។ ក្នុងនោះមានដូចជាមេរៀន ការសរសេរនិងអានអក្សរសាស្ត្រខ្មែរ , គណិតវិទ្យា , ធ្វើតេស្តខួរក្បាល , វិទ្យាសាស្ត្រ និងការបង្រៀនប្រើប្រាស់កុំព្យូទ័រជាដើម ដែលអ្នកសិក្សាអាចចូលសិក្សាស្វែងយល់ដោយខ្លួនឯង។ សម្រាប់ការបង្កើតគេហទំព័រស្រាវជ្រាវស្រីលាភទទួលការណែនាំពីលោក គ្រូ អ្នកគ្រូ និងការប្រើសមត្ថភាពរបស់សមាជិកក្រុមម្នាក់ៗ។
ស្រីលាភបានបញ្ជាក់ថា ការបង្កើតគេហទំព័រនេះក៏មិនមានការលំបាកច្រើនទេ ដោយគ្រាន់តែមានការរៀបចំជាដំណាក់ៗ ដូចជាត្រូវមានគណនីរបស់ Google និងការជ្រើសរើសទម្រង់ interface ដើម្បីបង្កើតភាពទាក់ទាញសម្រាប់អ្នកអាន។
ប្រិយមិត្តអាចចូលទៅកាន់ Google Site របស់ក្រុម ឆុន ស្រីលាភបានដោយ ចុចត្រង់នេះ….
ចំណែកប្រិយមិត្តចង់បង្កើត Google Site ដោយផ្ទាល់ខ្លួនចុចត្រង់នេះ… រូចតាមជំហានដែលបានប្រាប់។