ក្រុម ហ៊ុនលក់សម្ភារៈកីឡា Nike បានរៀបចំស្បែកជើងថ្មីមួយគូទៀតហើយសម្រាប់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ពាក់ក្នុងការប្រកួតធំ EL Clasico រវាងក្រុម Barcelona និង Real Madrid នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ វេលាម៉ោង៣ទៀបភ្លឺ។
ស្បែកជើងថ្មីដែលមានឈ្មោះថា Nike Mercurial នេះ រចនាឡើងសម្រាប់ Ronaldo ដោយមានដាក់ឈ្មោះ CR7 និងមានរំលេចដោយសារធាតុប្រាក់ផ្លេកៗថែមទៀតផង។ ទ្រនាប់ជើងថ្មីមួយគូនេះ ត្រូវបង្ហាញឡើងដើម្បីប្រជែងជាមួយស្បែកជើងរបស់ Lionel Messi ដែលក្រុមហ៊ុន Adidas ទើបបញ្ចេញដែរនោះ។ និយាយឱ្យខ្លីទៅ ថ្ងៃ El Clasico នេះមិនត្រឹមតែជាប្រកួតធំរវាង Real Madrid និង Barcelona នោះទេ វាក៏ជាថ្ងៃប្រកួតទីផ្សារធំរបស់ក្រុមហ៊ុន Nike និង Adidas ផងដែរ។
ខាងក្រោមនេះជារូបភាពទ្រនាប់ជើងថ្មីរបស់ Ronaldo ៖