FC Barcelona បានត្រឡប់មករកជ័យជម្នះបានវិញ ក្រោយខកខានស្គាល់៣ពិន្ទុនៅ៣ប្រកួតចុងក្រោយ ដោយយកឈ្នះ ម្ចាស់ផ្ទះ Deportivo យ៉ាងចាស់ដៃ ៨-០។
៨គ្រាប់ របស់ក្រុមកំពូលតារាង La Liga ធ្វើបានដោយតារាជើងស៊ុត Luis Suarez ទម្លាយសំណាញ់ទី ៤គ្រាប់តែម្នាក់ឯង នៅនាទី ១១, ២៤, ៥៣ និង ៦៤ ខណៈ៤គ្រាប់ទៀត ស៊ុតបញ្ចូលទីដោយ Rakitic នាទី៤៧, Messi នាទី៧៣, Bartra នាទី៧៩ និងNeymar នាទី៨១។
ដោយឡែក ក្រុម២ដែលប្រដេញពិន្ទុជាមួយ Barca រួមមាន Atletico Madrid និង Real Madrid សុទ្ធតែបាន ៣ពិន្ទុដូចគ្នា ដោយReal Madrid យកឈ្នះ Villarreal ៣-០ ហើយAtl Madrid យកឈ្នះម្ចាស់ផ្ទះ Ath Bilbao ១-០។ លទ្ធផលគូផ្សេងទៀត៖ Málaga ១-១ Rayo, Sporting de Gijón ២-១ Sevilla, Valencia ៤-០ Eibar៕
ប្រភព៖Sabay