ក្លឹបអ្នកមានបារាំង Paris Saint-Germain ត្រូវគេរាយការណ៍ថាកំពុងទាក់ទងលោក Jose Mourinho ដើម្បីអង្គុយកៅអីអ្នកចាត់ការថ្មីរដូវកាលក្រោយ។
អតីតអ្នកចាត់ការ Chelsea ត្រូវគេមើលឃើញថាមានភាគរយខ្ពស់ក្នុងការជំនួសតំណែង Louis van Gaal នៅ Manchester United តែពេលនេះ PSG បានលេចមុខមកប្រជែងយករូបលោកដែរ។
បើតាម Sky Sport បញ្ជាក់ថា មូលហេតុនៅពីក្រោយការចង់បាន Mourinho ព្រោះតែលោក Laurent Blanc ដឹកនាំ PSG មិនអាចឆ្លងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ហើយបរាជ័យនេះគឺជាលើកទី៤រដូវកាលជាប់ៗគ្នា ដែលក្រុមមានមូលដ្ឋានក្នុងរដ្ឋធានីប៉ារីស ខ្ទាតចេញពី វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ទ្វីបអឺរ៉ុប។
លោក Mourinho ទំនេរពីការងារបាល់ទាត់ ជិតកន្លះឆ្នាំហើយ ចាប់តាំងពីត្រូវ Chelsea បណ្ដេញចេញ ពីតំណែងកាលពីខែធ្នូឆ្នាំមុនមក។
សម្រាប់ប្រិយមិត្ត ចង់ឲ្យ Mourinho ទៅ PSG ឬ Man Utd?
ប្រភព៖ Sabay