Cristiano Ronaldo បាននិយាយថាការប្រកួតប្រជែងជាមួយ Lionel
Messi គឺជារឿងតែមួយគត់ដែលធ្វើឱ្យខ្លួនមានសមត្ថភាព
និងក្លាយជាកីឡាករល្អជាងគេក្នុងលោកនាពេលបច្ចុប្បន្ន។
ក្នុងបទសម្ភាសន៍មួយ Ronaldo បានប្រាប់ពីមូលហេតុដែលធ្វើឱ្យរូបគេមានសមត្ថភាពមកដល់ថ្ងៃនេះ ថា៖ “ប្រសិនបើខ្ញុំចង់ប្រកួតឱ្យបានច្រើនជាង៦០ប្រកួតក្នុងមួយរដូវ កាលនោះ គឺខ្ញុំត្រូវតែថែទាំសុខភាពខ្លួនឯង។ សម្រាកឱ្យគ្រប់គ្រាន់ និងញ៉ាំឱ្យទៀងពេលគឺជាកត្តាល្អបំផុត។ ប៉ុន្តែរឿងមួយទៀតដែលកាន់តែពិសេសសម្រាប់ខ្ញុំទៀតនោះគឺវត្តមាន របស់ Messi ។ ខ្ញុំតែងតែចង់ធ្វើឱ្យបានល្អជាងខ្សែប្រយុទ្ធរូបនេះ ដូច្នេះហើយខ្ញុំត្រូវតែប្រឹងប្រែងហ្វឹកហាត់។ នេះមានន័យថាការប្រកួតប្រជែងរវាងខ្ញុំ និងគេ គឺពិតជាសំខាន់ណាស់សម្រាប់ខ្ញុំ ហើយខ្ញុំក៏គិតថា Messi គិតអ៊ីចឹងដែរ”។
បន្ថែមពីលើនេះ វីរបុរសប្រទេសព័រទុយហ្គាល់ខាងលើក៏បាននិយាយទៀតថា៖ “សព្វថ្ងៃនេះ ខ្ញុំកំពុងពង្រឹងជើងឆ្វេងរបស់ខ្ញុំ ព្រោះប៉ុន្មានប្រកួតមកនេះវាដូចជាមិនស្រួលទាល់តែសោះ។ ខ្ញុំសង្ឃឹមថានៅពេលខាងមុខវានឹងអាចដូចដើមវិញបាន។ គ្មានអ្វីដែលល្អជាងការហ្វឹកហាត់ និងចូលប្រកួតទេ ទើបអាចវាស់ស្ទង់វាបាន”។
Lionel Messi ឈ្នះពាន Ballon d’Or ៤សម័យ និង Cristiano Ronaldo ឈ្នះបាន៣សម័យ ដែលនេះអាចបញ្ជាក់ឱ្យឃើញថានៅលើលោកនេះមានតែកីឡាករ២នាក់នេះ ហើយដែលត្រូវបានគេចាប់អារម្មណ៍បំផុត។ ហើយអ្វីដែលកាន់តែជក់ចិត្តជាងនេះទៀត គឺពួកគេទាំង២ សុទ្ធតែលេងនៅអេស្ប៉ាញដូចគ្នា ហើយក្នុងក្លិបកំពូលទាំង២ដែលកំពុងប្រជែងគ្នាខ្លាំងថែមទៀតផង។ នៅក្របខ័ណ្ឌ La Liga រដូវកាលនេះ ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ អាចរកគ្រាប់បាល់បាន២៨គ្រាប់ ខណៈខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនវិញ រកបាន១៩គ្រាប់ហើយ (ទិន្នន័យនេះគិតត្រឹម Real Madrid ១៨ប្រកួត និង Barcelona ១៩ប្រកួតប៉ុណ្ណោះ)៕