ក្រុមហ៊ុន Apple
បានបំបែកកំណត់ត្រាលក់ iPhone គ្រប់ម៉ូដែល បានរហូតដល់ទៅ
៧៤,៥លានគ្រឿងកាលពីបីខែចុងឆ្នាំ២០១៤កន្លងទៅ។
នេះបើតាមរបាយការណ៍ផ្ទាល់ Apple ដែលបានចុះផ្សាយដោយសារព័ត៌មាន
The Huffington Post។
ចំនួន iPhone ៧៤,៥លានគ្រឿងដែលបានលក់ដាច់យ៉ាងគគ្រឹកគគ្រេងកាលពីបីខែចុង ឆ្នា ២០១៤នោះ កើនឡើងរហូតដល់ទៅដល់ ៤៦ភាគរយ (ស្មើនឹង ២៣,៥លានគ្រឿង) បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើនិយាយពីប្រាក់ចំណេញបានពីការលក់ iPhone ៧៤,៥លានគ្រឿងនោះ គឺមានចំនួន ១៨ពាន់លានដុល្លារ កើនឡើង ៣៨ភាគរយ ធៀបនឹងឆ្នាំកន្លងទៅ។ ចំពោះ Apple នេះជាកំណត់ត្រាគួរជាទីពេញចិត្តបំផុតប្រចាំប្រវត្តិសាស្ត្រ។
បីខែចុងឆ្នាំ ២០១៤ ជាពេលវេលាដែលជោគជ័យមួយសម្រាប់ Apple ដោយបានលក់ iPhone បានរហូតដល់ទៅជាង ៧៤ លានគ្រឿង ខណៈបីខែចុងឆ្នាំ ២០១៣ បាន៥១លានគ្រឿង ៤៨លានគ្រឿងចុងឆ្នាំ ២០១២ និង ៣៧លានគ្រឿងសម្រាប់ចុងឆ្នាំ ២០១១។
ការលក់ដាច់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ គឺដោយសារមានវត្តមាន iPhone 6/6 Plus អេក្រង់ធំរហូតដល់ទៅ ៤,៧អ៊ីញ និង ៥,៥អ៊ីញ ដែលបានបំពេញតាមចំណូលចិត្តអ្នកប្រើប្រាស់ជាច្រើននៅជុំវិញ ពិភពលោក ជាពិសេសគឺនៅចិនជាទីផ្សារធំជាងគេក្នុងលោក។
បើតាមអ្នកជំនាញមួយរូបឈ្មោះ Maestri បានឱ្យដឹងថា Apple នឹងពង្រីកហាងចែកចាយផលិតផលរបស់ខ្លួននៅចិនឲ្យបានចំនួន ៤០ទៀតនៅពាក់កណ្តាលឆ្នាំ ២០១៦ ដើម្បីឱ្យអត្រាលក់ iPhone ស៊េរីក្រោយកាន់តែកើនឡើងទ្វេរដង៕