Didier Drogba ទទួលបានពានកិត្តិយសមួយពីខាង Football Writers’
Association
ដោយចាត់ទុកថាខ្សែប្រយុទ្ធរូបនេះថាកីឡាករល្អបំផុតរបស់ Chelsea
។
ក្នុងកម្មវិធីទទួលពានរង្វាន់នេះដែរ លោក Jose Mourinho បានបង្ហាញចំណាប់អារម្មណ៍របស់លោកចំពោះ Drogba ថាជាកីឡាករម្នាក់ដែលក្លិប Chelsea ទិញមកមិនខុសនោះទេ ព្រោះរូបគេបានជួយក្រុមលើកពានជាច្រើន។ បន្ថែមពីលើនេះ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ក៏បានបញ្ជាក់ទៀតថាទោះជាខ្សែ ប្រយុទ្ធខាងលើនេះមានអាយុ៣៦ឆ្នាំហើយក៏ដោយ ក៏ទម្រង់លេងរបស់គេមិនទាន់ធ្លាក់ចុះខ្លាំងនោះទេ ពោលគឺនៅតែអាចលេងបាល់ទាត់បន្តទៀតបាន។
ចំណែកឯ Didier Drogba វិញក្រោយពីទទួលបានពានរង្វាន់នេះហើយ រូបគេក៏បាននិយាយដែរថា៖ “ពេលដែលអ្នកជួយក្រុមឈ្នះពានរង្វាន់បានច្រើនដូចដែលយើងបានធ្វើ នេះ នោះអ្នកនឹងគិតថាវាជារឿងពិសេសណាស់។ ខ្ញុំសង្ឃឹមក្លិប Chelsea នឹងទុកចិត្តខ្ញុំ ហើយចាត់ទុកខ្ញុំដូចជាគ្រួសារតែមួយដើម្បីចាប់ដៃគ្នាឆ្ពោះទៅមុខ បន្តទៀត។ ពេលដែលខ្ញុំចាកចេញពីក្លិបនៅឆ្នាំ២០១២ ខ្ញុំបានគិតក្នុងចិត្តថាខ្ញុំបានធ្វើរឿងគ្រប់យ៉ាងដែលខ្ញុំចង់ ធ្វើនៅ Chelsea រួចរាល់អស់ហើយ។ ប៉ុន្តែពេលនេះ វាមិនពិតនោះទេ មានរឿងច្រើនទៀតណាស់ដែលខ្ញុំត្រូវតែធ្វើបន្តទៀតនៅ Stamford Bridge”។
Drogba ជាកីឡាករដែលលោក Mourinho ទិញពី Marseille នៅឆ្នាំ២០០៤ ក្នុងតម្លៃខ្លួន២៤លានផោន ផ្លាស់ទៅ Shanghai Shenhua នៅឆ្នាំ២០១២ បាន១រដូវកាល ក៏ផ្លាស់ទៅ Galatasaray ទៀត។ ទើបមកដល់ឆ្នាំ២០១៤មុននេះ រូបគេក៏សម្រេចចិត្តមកលេងនៅ Chelsea ជាថ្មីដោយមិនមានតម្លៃខ្លួនអីនោះទេ។ ខណៈដែលរយៈពេលប៉ុន្មានឆ្នាំនេះដែរ អតីតខ្សែប្រយុទ្ធរបស់កូឌីវ័ររូបនេះ បានជួយតោខៀវលើកពានធំៗជាច្រើនដូចជា English Premier League ៣ដង , FA Cup ៤ដង , League Cup ២ដង , UEFA Champions Leaue ម្ដងនិង Community Shield ២ដង ៕