Messi Never Leave Barcelona |
Lionel Messi មិនអាចចេញពីក្រុម Barcelona បានទេ ពីព្រោះរូបគេបានសន្យាជាមួយលោក Tito Vilanova មុនពេលអ្នកចាត់ការរូបនេះស្លាប់ ថានឹងនៅទីនេះរហូត។ នេះបើតាមលោក Henk Ten Cate អតីតជំនួយការគ្រូបង្វឹកនៅ Barca បាននិយាយ។
លោក Henk Ten Cate ដែលជាអតីតជំនួយការគ្រូបង្វឹកនៅ Barcelona (២០០៣-២០០៦) មួយរូបដែរនោះ បាននិយាយប្រាប់សារព័ត៌មាន De Telegraaf ថា៖ “តាមដែលខ្ញុំចាំ Messi មិនសប្បាយចិត្តនៅ Barcelona តាំងពី២ឆ្នាំមុនមកម្ល៉េះ។ ប៉ុន្តែរូបគេមិនអាចចាកចេញពីក្លិបនេះបានទេ ព្រោះគាត់បានសន្យាជាមួយលោក Tito មុនពេលស្លាប់ ថានឹងនៅទីនេះរហូតមិនចេញទៅណានោះឡើយ។ ខ្ញុំគិតថាតម្លៃខ្លួនខ្ពស់អាចធ្វើឱ្យមនុស្សណាក៏ចាប់អារម្មណ៍ ដែរ ដូច្នេះយើងមិនអាចមើលឃើញនោះទេ។ ការដែលលេងនៅក្លិបដដែលយូរពេក ក៏អាចធ្វើឱ្យរូបគេមិនអាចពង្រីកសមត្ថភាពទៅមុខទៀតបានដែរ ដូចដែលយើងឃើញហើយរដូវកាលមុនគេធ្លាក់ទម្រង់លេងខ្លាំងណាស់។ ដែលនេះមានន័យថាផ្លាស់ទៅក្លិបថ្មីអាចឱ្យគេមានការវិវឌ្ឍន៍ទៅមុខ ក៏ថាបាន”។
លោក Henk Ten Cate ដែលជាអតីតជំនួយការគ្រូបង្វឹកនៅ Barcelona (២០០៣-២០០៦)
ថ្មីៗនេះមានព័ត៌មានជាច្រើនបានចុះផ្សាយថា Messi កាន់តែមិនសប្បាយចិត្តនៅអេស្ប៉ាញតទៅទៀតហើយ ព្រោះរូបគេបានឈ្លោះគ្នាជាមួយអ្នកចាត់ការថ្មី Barca លោក Luis Enrique ។ លើសពីនេះទៅទៀតនោះក៏មានដំណឹងដែរថាក្រុម Chelsea បានឱ្យតម្លៃខ្លួនខ្សែប្រយុទ្ធវ័យ២៧ឆ្នាំរូបនេះដល់ទៅ២០០លាន ផោនឯណោះ ដែលជាចំនួនទឹកប្រាក់ធ្វើឱ្យសាមីខ្លួនគេពិបាកនឹងប្រកែកដែរ។ សូមដានតានទាំងអស់គ្នា ពីអនាគតកំពូលកីឡាករនេះ ថាតើរូបគេនឹងទៅលេងនៅក្លិបណា ឬនៅ Barcelona ដដែល?