ជាមួយនឹងរូបរាងខ្ពស់ ធំ មាំ ស្រស់សង្ហា និងពោពេញដោយថាមពល ម៉ូតូធំ Molot ត្រូវបានក្រុមហ៊ុនរុស្ស៊ី Chak Motors បំពាក់នូវបច្ចេកវិទ្យាទំនើបៗ សម្រាប់អ្នកដែលស្រឡាញ់ម៉ូតូធំ។
ក្រោយស្នាដៃក្រុមហ៊ុនខាងលើ ម៉ូតូស៊េរីឆ្នាំ២០១៥ ប្រកបដោយសុវត្ថិភាពនេះ ត្រូវបាន Update ឡើងពីម៉ូតូ Honda CBR 1000RR ABS ឆ្នាំ២០១៣ ស្ទើរតែទាំងអស់មិនថា តួ ម៉ាស៊ីន កង់ឡើយ។ ខាងក្រោមនេះជាលក្ខណៈពិសេសេខ្លះៗរបស់វា៖
-ម៉ាស៊ីន៖ ១០០០សេសេ liquid-cooled inline four-cylinder
-ចង្កឹះលេខ៖ ៦លេខ Close-ratio
-កាមេរ៉ា៖ Multipurpose HD ថតបានចម្ងាយ៥០០ម៉ែត្រ
-រ៉ាដាចម្ងាយឆ្ងាយ៖ មើលបានចម្ងាយ២០០ម៉ែត្រ Multipurpose HD camera
-រ៉ាដាចម្ងាយខ្លី៖ មើលបានចម្ងាយ ០,២-៣០ម៉ែត្រ
-ដៃចង្កូតញ័រ៖ ពេលដឹងថាអាចមានគ្រោះថ្នាក់
-ទំហំកង់មុខ៖ 120/70ZR-17 radial
-ទំហំកង់ក្រោយ៖ 190/50ZR-17 radial
-ចំណុះធុងប្រេង៖ ១៥លីត្រ
-អត្រាស៊ីប្រេង៖ ៥,៧៤លីត្រ
-តម្លៃ៖ ៧៥ ០០០ដុល្លារ ៕