អង្ករជាអាហារសម្បូរអាមីដុងចាំបាច់សម្រាប់ទ្រទ្រង់សារពាង្គកាយ
មនុស្សដែលមិនអាចខ្វះបាន។ ស្រូវក្លាយជាអង្ករ អង្ករក្លាយជាបាយ
សុទ្ធតែមានអត្ថប្រយោជន៍ដល់ជីវិតមនុស្សសត្វទាំងអស់។
ឯទឹកអង្ករដែលយើងលាងជម្រះមុនពេលដាំបាយទៀតសោត
ក៏ផ្ដល់គុណសម្បត្តិយ៉ាងធំធេងសម្រាប់ស្បែកមុខនារីៗ។
ការពិតទៅ ដើមចមនៃការទាញយកប្រយោជន៍ពីទឹកអង្ករនេះ មានប្រភពចេញពីស្រីៗជប៉ុនតែម្ដង ជាពិសេសកសិករ។
គុណប្រយោជន៍៖
១. មានសារធាតុប្រឆាំងនឹងជាតិពុលដែលមាននៅនឹងស្បែក និងការពារជំងឺស្បែក
២. ជួយដាស់ ឬបង្កើតកោសិកាថ្មីលើស្បែកដែលងាប់
៣. មានសារធាតុដែលជួយបំប៉នដល់ពណ៌ស្បែកមុខកាន់តែស និងអាចឲ្យស្បែកការពារនឹងកាំរស្មីអ៊ុលត្រាប៊ីយ៉ូឡេតរបស់ព្រះ អាទិត្យបាន។ មូលហេតុនេះ ទើបកសិករជប៉ុន ប្រើទឹកអង្ករលាងស្បែកខ្លួន មុនពេលចុះស្រែ ឬចម្ការ។
៤. មានវីតាមីន E (ប្រឆាំងភាពចាស់ជ្រីវជ្រួញ) ដែលជួយឲ្យស្បែកកាន់តែទន់ល្មើយ តឹង និងក្មេងជាងវ័យ។
វិធីប្រើ៖
១. ត្រងយកទឹកអង្ករដែលលាងពេលដាំបាយជាប្រចាំថ្ងៃ ដាក់ក្នុងកូនចានចង្កឹះ ឬដប។
២. យកទឹកអង្ករដែលត្រងបាន ទៅដាក់ក្លាសេក្នុងធុង ឬទូទឹកកកឲ្យត្រជាក់។
៣. មុនពេលលុបលាងមុខ អ្នកត្រូវលាងមុខនឹងទឹកធម្មតាឲ្យជ្រះដីធូលីស្អាតសិន។ បន្ទាប់មក យកកូនកន្សែងស្អាតជ្រលក់ទឹកអង្ករត្រជាក់ និងពួតបន្តិច មកជូតលើផ្ទៃមុខថ្នមៗមួយសន្ទុះ។ អ្នកអាចទុកឲ្យទឹកអង្ករជាប់លើផ្ទៃមុខស្ងួតដោយខ្លួនឯងក៏បាន ឬក៏យកកន្សែងស្ងួតជូតក៏បាន។ ធ្វើដូចនេះជាតិខ្លាញ់ជាប់នឹងផ្ទៃនឹងមុខអ្នក នឹងអស់ជាមិនខាន។
Cleaning face |