អ្នកប្រើប្រាស់ Facebook មួយចំនួនតែងតែរក្សាទុក (remember)
Email និង Password លើទូរសព្ទ ឬ លើកុំព្យូទ័រ ពេល log in
ដើម្បីងាយស្រួលមិនចាំបាច់វាយបញ្ចូល Email ឬ Password
ដដែលៗលើកក្រោយៗទៀត។ ឯមួយចំនួនក៏មិនធ្វើដូច្នេះ
ព្រោះខ្លាចមានគេប្រើទូរសព្ទ
ឬកុំព្យូទ័រឃើញព័ត៌មានឯកជនភាពលើគណនីខ្លួន។ គេជ្រើសរើស យក log in
និង log out ជាប្រចាំរាល់ពេលប្រើ។ ចុះបើចៃដន្យអីភ្លេច Password
គួរធ្វើយ៉ាងម៉េចដើម្បីបានគណនី Facebook មកវិញ?
ទំព័រនេះ Sabay សូមបង្ហាញពីដំណោះស្រាយជុំវិញបញ្ហានេះ៖
១. ចូលទៅកាន់ Log In លើ Facebook ហើយចុចលើ Forgot your password?
២. វាយបញ្ចូល Email , Phone ,Username ឬ Full Name នៅក្នុងប្រអប់ Find Your Account ហើយចុចលើប៊ូតុង Search។
៣. កំណត់យក Email ឬ ទូរសព្ទ ដើម្បីឱ្យ Facebook ផ្ញើលេខកូដទៅ ហើយចុចលើប៊ូតុង Continue ។
៤. វាយបញ្ចូលលេខកូដទាំង ៦ ខ្ទង់ដែល Facebook បានផ្ញើទៅក្នុង Email ឬ នៅក្នុងទូរសព្ទដៃរបស់អ្នក។ រួចចុចលើប៊ូតុងContinue។
៥. វាយបញ្ចូល Password ថ្មីសម្រាប់ Facebook ហើយប៊ូតុងContinue។
៦. បន្ទាប់ពីបានធ្វើការវាយបញ្ចូលនូវពាក្យសម្ងាត់ថ្មី នោះអ្នកនឹងទទួលបាននូវគណនី Facebook របស់អ្នកមកវិញ៕