ព្រះមហាក្សត្រ នៃប្រទេសស្ដេចប្រេងអារ៉ាប៊ីសាអ៊ូឌីត
បានសោយទិវង្គតនៅក្នុងមន្ទីរពេទ្យហើយ។
នេះបើតាមសេចក្ដីថ្លែងការណ៍ផ្លូវការពីមន្ត្រីព្រះបរមរាជវាំង
ដែលធ្វើឡើងនៅព្រលឹមថ្ងៃសុក្រនេះ។
ព្រះអង្គ Abdullah bin Abdul Aziz Al Saud ដែលមានព្រះជន្ម
៩០ព្រះវស្សា
បានយាងចូលសម្រាកព្រះកាយក្នុងមន្ទីរពេទ្យជាច្រើនសប្ដាហ៍មកហើយ
ដោយសារដំបៅសួត។ ព្រះអង្គ Abdullah
បានឡើងសោយរាជ្យបល្ល័ង្កនៅក្នុងឆ្នាំ២០០៥
ហើយប៉ុន្មានឆ្នាំចុងក្រោយនេះព្រះរោគរបស់ព្រះអង្គបានធ្វើទុក្ខ
ជាញឹកញាប់។
ក្រោយការសោយទិវង្គតរបស់ព្រះអង្គ Abdullah ព្រះអង្គ Salman ព្រះជន្ម ៧៩ព្រះវស្សា ដែលត្រូវជាព្រះអនុជ នឹងត្រូវឡើងសោយរាជ្យបន្តចាប់ពីថ្ងៃសុក្រនេះទៅ។
Abdullah bin Abdul Aziz Al Saud |
ក្រោយការសោយទិវង្គតរបស់ព្រះអង្គ Abdullah ព្រះអង្គ Salman ព្រះជន្ម ៧៩ព្រះវស្សា ដែលត្រូវជាព្រះអនុជ នឹងត្រូវឡើងសោយរាជ្យបន្តចាប់ពីថ្ងៃសុក្រនេះទៅ។
ព្រះអង្គ Salman ដែលត្រូវសោយរាជ្យបន្ត
ព្រះអង្គ Abdullah និងមេដឹកនាំនានាលើលោក