សង្គ្រាមលើវាលស្មៅរវាងក្រុមខ្លាំងកំពូលតារាង Premier League
ទាំង២
នឹងត្រូវចាប់ផ្ដើមនាម៉ោងនាម៉ោង១២:៣០អាធ្រាត្រយប់នេះ
ដោយក្រុមលេខ១ក្នុងតារាង តោខៀវ Chelsea
ត្រូវស្វាគមន៍ក្រុមម្ចាស់ជើងឯក Manchester City នៅកីឡដ្ឋាន
Stamford Bridge។
ព័ត៌មានក្រុម៖
Chelsea
តោខៀវនឹងត្រូវអវត្តមានខ្សែប្រយុទ្ធ Diego Costa ដោយសារជាប់ពិន័យ ខណៈដែលខ្សែបម្រើឆ្នើម Cesc Fabregas ក៏ត្រូវអវត្តមានដែរ ដោយសាររបួសសរសៃពួរ។ ខ្សែការពារ Gary Cahill អាចនឹងចូលលេងជម្រើសដំបូងវិញ បន្ទាប់ពីបានត្រឹមបម្រុង កាលពីប្រកួតជាមួយក្រុម Liverpool។ រីឯ Branislav Ivanovic អាចនឹងចូលលេងបានដូចគ្នា ទោះបីជាមានបញ្ហារបួសបន្តិចបន្តួចក៏ដោយ។
Andre Schurrle និង Mohamed Salah ប្រហែលជាមិនអាចចូលលេងទេ ខណៈដែលកីឡាករទាំង២រូបនេះ កំពុងតែមមាញឹករឿងផ្ទេរចេញពីក្រុម ខណៈដែលកីឡាករ Filipe Luis របួសកំភួនជើង។
Manchester City
ខ្សែបម្រើ Samir Nasri អាចនឹងចូលលេងវិញ បន្ទាប់ពីជាពីរបួសកំភួនជើង។ ខ្សែការពារ Eliaquim Mangala កំពុងតែរបួសស្មា ខណៈដែល Yaya Toure និងកីឡាករចំណូលថ្មី Wilfried Bony ក៏នឹងត្រូវអវត្តមានដែរ ដោយសារជាប់ទៅប្រកួត Africa Cup of Nations។
សម្ដីអ្នកចាត់ការ៖
លោក Jose Mourinho ពុំបាននិយាយអ្វីទាំងអស់ ព្រោះអ្នកចាត់ការក្រុមតោខៀវរូបនេះ បានលុបចោលការធ្វើសន្និសីទកាសែតមុនពេលប្រកួត ដោយសារមិនចង់ឆ្លើយសំនួរច្រើន ពីរឿងរបស់ខ្សែប្រយុទ្ធ Costa ដែលត្រូវគេពិន័យ។
រីឯលោក Manuel Pellegrini អ្នកចាត់ការរបស់ក្រុម Man City បាននិយាយពី Costa ថា៖ «គាត់មានឥរិយាបថផ្ទាល់ខ្លួនរបស់គាត់ វាមិនមែនងាយស្រួលទេ ប៉ុន្តែខ្ញុំសង្ឃឹមថាការដាក់ពិន័យនេះ គឺជារឿងល្អសម្រាប់គាត់ ដើម្បីអាចផ្លាស់ប្ដូរវាបាននៅថ្ងៃអនាគត»។
កីឡាករដែលអាចចូលលេងជម្រើសដំបូង៖
Chelsea៖ Courtois; Ivanovic, Cahill, Terry, Azpilicueta; Mikel, Matic; Willian, Oscar, Hazard; Drogba
Man City៖ Hart; Zabaleta, Kompany, Demichelis, Clichy; Fernandinho, Fernando; Silva, Lampard, Navas; Aguero
ប្រវត្តិជួបគ្នាក្រុមទាំង២៖
Manchester City ឈ្នះតែ២លើកគត់ ក្នុងការប្រកួត១៧លើក ក្របខ័ណ្ឌ Premier League នាកីឡដ្ឋាន Stamford Bridge ក្នុងនោះស្មើ៤ដង និងចាញ់១១ដង។
គ្មានក្រុមណាឈ្នះក្រុម Man City នៅ Premier League ច្រើនជាងក្រុម Chelsea និង Arsenal ទេ (ឈ្នះ២២លើក)។
Chelsea មិនដែលចាញ់ទេ ៣ប្រកួតចុងក្រោយជាមួយ Man City ដោយឈ្នះ២ និងស្មើ១។
Sabay សូមព្យាករថាគូនេះស្មើគ្នា Chelsea ១-១ Man City។ ចុះប្រិយមិត្តគិតថា ក្រុមណាស៊ីដែរ?

៥ប្រកួតចុងក្រោយនៅ Premier League រវាងក្រុមទាំង២៖
២១/០៩/១៤ Man City ១-១ Chelsea
០៣/០២/១៤ Man City ០-១ Chelsea
២៧/១០/១៣ Chelsea ២-១ Man City
២៤/០២/១៣ Man City ២-០ Chelsea
២៥/១១/១២ Chelsea ០-០ Man City
០៣/០២/១៤ Man City ០-១ Chelsea
២៧/១០/១៣ Chelsea ២-១ Man City
២៤/០២/១៣ Man City ២-០ Chelsea
២៥/១១/១២ Chelsea ០-០ Man City
Sabay សូមព្យាករថាគូនេះស្មើគ្នា Chelsea ១-១ Man City។ ចុះប្រិយមិត្តគិតថា ក្រុមណាស៊ីដែរ?
គូទាំងអស់ដែលត្រូវប្រកួតយប់នេះ៖