កីឡាករ James Rodriguez
រំភើបចិត្តខ្លាំងណាស់បន្ទាប់ពីឈ្នះពានរង្វាន់គ្រាប់បាល់ល្អជាង
គេក្នុងឆ្នាំ២០១៤ Puskas Award កាលពីយប់មិញ
ដោយមានហេតុផលថាជាពានរង្វាន់ដែលបោះឆ្នោតដោយសាធារណជន។
បន្ទាប់ពីដឹងថាឈ្នះពាន Puskás Award ខ្សែបម្រើប្រយុទ្ធ James
Rodriguez បាននិយាយថា៖
“ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ដែលបានឈ្នះពានមួយនេះ
ព្រោះវាជាពានដែលចេញពីការបោះឆ្នោតដោយសាធារណៈ”។
ខណៈដែលគូប្រជែងរបស់គេ កីឡាការិនី Stephanie Roche
ក៏បាននិយាយដែរថា៖
“ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលបានទទួលសំឡេងគាំទ្រ ១,១លាននាក់។
សូមចូលរួមត្រេកអរផងដែរចំពោះ James
ដែលបានឈ្នះពានរង្វាន់មួយនេះ។
នេះជាបទពិសោធន៍មួយល្អខ្លាំងណាស់សម្រាប់ជីវិតរបស់ខ្ញុំ។
សូមអរគុណខ្លាំងណាស់ចំពោះអ្នកគាំទ្រទាំងអស់”។

Puskas Award ជាពានរង្វាន់គ្រាប់បាល់ល្អជាងគេប្រចាំឆ្នាំដែលត្រូវបោះឆ្នោត ជ្រើសរើសដោយអ្នកគាំទ្រ។ លទ្ធផលឆ្នាំនេះ គឺ James Rodriguez ទទួលបានសំឡេងគាំទ្រច្រើនជាងគេគឺ៤២% , Stephanie Roche បាន៣៣% និង Robin van Persie បាន១១% ៕
ចុចអាន៖CR7 ជាអ្នកឈ្នះ តែបើមើលលើសំឡេងគាំទ្រយ៉ាងណាដែរ?
ប្រែសម្រួល៖ មុន្នី រម្យ
ប្រភព៖ FIFA
![]() |
James Rodriguez |
កីឡាការិនី Stephanie Roche