កីឡាករ
Lionel Messi កាន់តែមិនសូវសប្បាយចិត្តហើយនៅពេលក្រុម Barcelona
បានដកលោក Andoni Zubizarreta
ដែលជាអ្នកសម្របសម្រួលទិញដូរកីឡាករចេញ ហើយវីរបុរស Carles Puyol
ក៏បានដើរចេញពីក្លិបនេះទៀតកាលពីថ្ងៃចន្ទនេះ។
មានមូលហេតុធំៗពីរដែលបានធ្វើឱ្យកីឡាករ Messi មានការមិនពេញចិត្តជាមួយលោក Luis Enrique ក៏ដូចជាក្រុម Barcelona ទាំងមូល គឺទីមួយ កាលពីថ្ងៃចន្ទម្សិលមិញនេះ ក្លិប Barcelona បានប្រកាសដកលោក Andoni Zubizarreta ដែលជាអ្នកសម្របសម្រួលទិញដូរកីឡាករចេញហើយ ដោយយកអំណះអំណាងថាលោកបំពេញតួនាទីមិនបានល្អក្នុងរយៈពេលប៉ុន្មាន ឆ្នាំមកនេះ បណ្ដាលឱ្យក្លិបមានបញ្ហាជាមួយខាងតុលាការអាជ្ញាកណ្ដាលកីឡា អន្តរជាតិ (CAS)។ ហើយបញ្ហានេះទៀតសោតបានបណ្ដាលឱ្យ Barca មិនអាចទិញកីឡាករបានរយៈពេល១ឆ្នាំពេញផងដែរ។ មួយវិញទៀតអតីតកីឡាករឆ្នើម Carles Puyol ដែលមានតួនាទីនៅក្នុងក្លិបនេះផងដែរនោះក៏បានប្រកាសភ្លាមៗដែរ ថា នឹងចាកចេញពីក្លិបនេះបន្ទាប់ពីដឹងថាលោក Andoni Zubizarreta ត្រូវបានគេបណ្ដេញចេញ។
មានរឿងមួយទៀតដែរ ដែលបានធ្វើឱ្យខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនរូបនេះមិនសូវ សប្បាយចិត្តជាមួយអ្នកចាត់ការថ្មី Luis Enrique គឺការចាញ់ Real Sociedad ១-០ ព្រោះនាការប្រកួតនោះ បុរសវ័យ៤៤ឆ្នាំរូបនេះមិនបានដាក់កីឡាករ Messi និង Neymar ឱ្យចូលលេងជម្រើសដំបូងនោះទេ ខណៈដែលពួកគេទាំងពីរមិនមានរបួសអីបន្តិចផងនោះ។
ខណៈដែលកំពុងតែមានរឿងកើតឡើងអីចឹងផង ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំរូបនេះបែរជាទៅចុច Follow ក្រុម Chelsea នៅលើ Instagram ទៀត ដែលនេះបញ្ជាក់ថា អនាគតកីឡាកររូបនេះនៅ Barca ដូចជាមិនទាន់នឹងធឹងនៅឡើយទេ ព្រោះមានក្លិបជាច្រើនកំពុងស្វះស្វែងរកគ្រប់វិធី ដើម្បីនាំយកម្ចាស់ពានរង្វាន់ Ballon d’Or ៤សម័យនេះមករួមក្រុមផង។ ម្យ៉ាងវិញទៀតនោះ Chelsea នេះឯងដែលត្រូវបានគេប៉ាន់ស្មានថា ជាក្លិបទីមួយដែល Messi អាចនឹងមកលេងប្រសិនបើចេញពី Barcelona មែននោះ ព្រោះទីនោះមាន Fabregas ដែលជាមិត្តជិតស្និទ្ធរបស់គេ។
អនាគត Lionel Messi នៅ Barcelona ចាប់ផ្ដើមមិនប្រាកដប្រជាតាំងពីពេលដែលរូបគេបានប្រកាសថាអាចនឹង ទៅលេងនៅក្លិបថ្មីនាពេលអនាគត ទោះជាពេលថ្មីៗនេះ Messi បានចេញមកបញ្ជាក់ថានឹងនៅជាមួយ Barcelona ទៀតក៏ដោយ។ យ៉ាងណាមិញដើមឆ្នាំ២០១៥នេះទៀតគឺរឹតតែមានរឿងកើតឡើងនៅក្រុម អ្នកមានបុណ្យដែលធ្វើឱ្យមានការច្របូកច្របល់ថែមទៀត តួយ៉ាងដូចការរបូតបាត់មនុស្សសំខាន់២នាក់ខាងលើអីចឹង និងមិនអាចទិញកីឡាករបានទៀត។
សូមតាមដានជាមួយ Sabay ទាំងអស់គ្នាពីរឿង Messi នេះ ថាតើអនាគតទៅរូបគេនឹងលេងជាមួយ Barcelona បន្តទៀតឬត្រូវទៅលេងនៅក្រុមថ្មី?

លោក Andoni Zubizarreta ពេលទិញ Suarez ចួល