Fernando Torres បានស៊ុតបញ្ចូលទី២គ្រាប់នៅដើមតង់ទី១ និងទី២ ដើម្បីឲ្យ Atletico Madrid ទម្លាក់ Real Madrid ចេញពី Copa del Rey ត្រឹមវគ្គ១៦ក្រុមចុងក្រោយយប់មិញនេះ។ លទ្ធផលស្មើ ២-២ នេះ គឺគ្រប់គ្រាន់ឲ្យក្រុមលោក Diego Simeone ឡើងទៅជុំបន្ទាប់ ក្រោយស៊ីជើងទីមួយ ២-០ ទៅហើយនោះ។
មិនត្រឹមតែជាគ្រាប់ដំបូងរបស់ខ្លួនក្នុងការវិលមកកាន់ទ្រនំ ចាស់នោះទេ ១គ្រាប់ដើមតង់ទី១យប់មិញនេះ ធ្វើឲ្យ Real ត្រូវធ្វើការធ្ងន់ ដោយត្រូវរកយ៉ាងតិច៤គ្រាប់ប្រសិនបើចង់ឡើងជុំបន្ទាប់។ Sergio Ramos បានតែតតាមស្មើវិញនៅនាទី២០ ដើម្បីបន្ថយសម្ពាធខ្លះដល់ Real ប៉ុន្តែ Torres បន្ថែម១គ្រាប់ទៀតក្រោយចូលតង់ទី២បាន១នាទី។
ម្ចាស់ពាន FIFA Ballon d’Or, Cristiano Ronaldo បានតែតបញ្ចូលទីតាមស្មើនៅ១០នាទីបន្ទាប់ ប៉ុន្តែក្រុមលោក Carlo Ancelotti មិនអាចស៊ុតចូលបន្ថែមដើម្បីបំពេញចិត្តអ្នកគាំទ្ររបស់ខ្លួននៅ Santiago Bernabou បាននោះទេ។
លទ្ធផលនេះ ធ្វើឲ្យ Atletico ត្រូវឡើងប៉ះ Barcelona នៅវគ្គ៨ក្រុមចុងក្រោយ ខណៈការប្រកួតជើងទី២ វគ្គ១៦ចុងក្រោយយប់មិញនេះ Barcelona យកឈ្នះ Elche ៤-០ (លទ្ធផលទាំង២ជើង ៩-០)៕
ដើម្បីមើលវីដេអូ សូមចុចលើពាក្យ Watch on YouTube ដែលបង្ហាញនៅក្នុងវីដេអូ
ដោយ៖ សុខ សុវត្ថិ
រូបភាព៖ dailymail
អ្នកនឹងចូលចិត្ត
Comment(s) | 16 January, 2015