ការងារជាអ្នកបើកយន្តហោះ ត្រូវមានទំនួលខុសត្រូវខ្ពស់
និងទាមទារជំនាញច្បាស់លាស់
ព្រោះមនុស្សជាច្រើនបានផ្ញើវាសនារួមដំណើរជាមួយរហូតដល់គោលដៅ។
ដោយសារបែបនេះហើយ ទើបបុគ្គលិកអាចទទួលប្រាក់ខែច្រើន
ដែលខ្លះអាចបានរហូតដល់រាប់ម៉ឺនដុល្លារឯណោះ។
ងាកមកមើលប្រទេសវៀតណាមវិញ
អ្នកកាន់ចង្កូតយន្តហោះនៅក្រុមហ៊ុនអាកាសចរណ៍ម្នាក់ៗក៏ទទួលបាន
ប្រាក់ខែរាប់ពាន់ដុល្លារដែរ។
ចាប់ពីឆ្នាំ២០០៨ មក ប្រាក់ខែអ្នកបើកយន្តហោះ នៃក្រុមហ៊ុនអាកាសចរណ៍វៀតណាម ត្រូវតម្លើង ២ដង ហើយក្រោយមកក៏កើនឡើងបន្តបន្ទាប់ រហូតដល់ ១៣២លានដុង (៦១៩៤ដុល្លារ) សម្រាប់អ្នកបើកយន្តហោះម៉ាក Boeing 777 និង Airbus 330។ ចំណែកអ្នកបើកយន្តហោះម៉ាក Airbus 321 ចាប់ផ្ដើមទទួលបានប្រាក់ខែ ១១៥លានដុង (៥៣៩៦ដុល្លារ) ពីខែកញ្ញា ឆ្នាំ២០១៤ មក។
យ៉ាងណាក៏ដោយ ក្នុងគម្រោង ក្រុមហ៊ុនអាកាសចរណ៍វៀតណាម នឹងតម្លើងប្រាក់ខែដល់អ្នកបើកយន្តហោះរហូតដល់ ១៥៨,៨លានដុង (៧៤៥២ដុល្លារ) ទៅ ១៧៧លានដុង (៨៣០៦ដុល្លារ) នៅខែកក្កដាខាងមុខ។ បុគ្គលិកផ្សេងទៀត ដោយរាប់បញ្ចូលទាំងនារីបម្រើការលើយន្តហោះ ទទួលបានប្រាក់ខែ ១៩លានដុង (៨៩២ដុល្លារ) ហើយក្រុមការងារបន្ទាប់បន្សំទទួលបាន ១០លានដុង (៤៦៩ដុល្លារ) ដោយមិនស្ថិតនៅក្នុងបញ្ជីតម្លើងប្រាក់ខែឡើយ។
ការទម្លាយឲ្យដឹងពីប្រាក់ខែរបស់អ្នកបើកយន្តហោះពីគេហទំព័រ Thanhniennews នាពេលនេះ ដោយសារមានបាតុភាពមិនប្រក្រតីកើតឡើងក្នុងក្រុមហ៊ុនអាកាសចរណ៍វៀតណាម ខណៈពីឡុតជាច្រើនបានដាក់ពាក្យសុំលាឈប់ពីការងារ។
មូលហេតុនៃការដាក់ពាក្យសុំឈប់នេះ បណ្ដាលមកពីបញ្ហាប្រាក់ខែ និងលក្ខខណ្ឌការងារមួយចំនួនទៀត។ យ៉ាងណាក្ដី ប្រធានក្រុមហ៊ុនអាកាសចរណ៍វៀតណាម លោក Pham Ngoc Minh បានច្រានចោលសំណើនោះ ដើម្បីប្រយោជន៍ការពារសន្តិសុខ និងសុវត្ថិភាពផ្លូវអាកាស។ ជំនួសមកវិញ ក្រុមហ៊ុននឹងតម្លើងប្រាក់ខែឲ្យក្រុមពីឡុត ទៅតាមគម្រោង៕
(ប្រភពរូបភាព៖ www.airinternational.com)