កីឡាករក្រុម Baryern Munich
ត្រូវបង្ខំចិត្តចេញពីក្នុងសណ្ឋាគារ មកឈរឱបដៃរងារ
នៅខាងក្រៅជាង១ម៉ោង
ដោយសារតែសញ្ញាប្រកាសអាសន្នអគ្គីភ័យបានរោទ៍ឡើង។
ក្រុមរបស់លោក Pep Guardiola ត្រូវភ្ញាក់ពីដំណេក ហើយចេញមកក្រៅសណ្ឋាគារនៅមុនពាក់កណ្ដាលអាធ្រាត្រ ដោយត្រូវឈរនៅក្រោមអាកាសធាតុដ៏ត្រជាក់ក្នុងប្រទេសរុស្សី រហូតដល់ម៉ោងជាង១រំលងអាធ្រាត្រ ទើបអាចចូលគេងវិញបាន។
មានកីឡាករខ្លះ ត្រូវបានគេប្រទះឃើញឈរដណ្ដប់ភួយនៅខាងក្រៅសណ្ឋាគារដែលមាន សីតុណ្ហភាពប្រហែល ១០អង្សា ខណៈកីឡាករខ្លះទៀតចូលទៅរកកន្លែងអង្គុយនៅភោជនីយដ្ឋានក្បែរនោះ។
ខណៈដែលអ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភពេលបានឃើញ ទិដ្ឋភាពបែបនេះតាមរយៈការបង្ហោះក្នុងទំព័រ Twitter របស់ក្លិបនោះ អ្នកចាំទីដៃទី១ Manuel Neuer បែរជានិយាយលេងអមដោយសំណើចថាវាមិនមែនជាបញ្ហាអ្វីធំដុំនោះឡើយ។
ក្រុមជើងឯក Bundesliga មួយនេះ កំពុងស្ថិតក្នុងប្រទេសរុស្ស៊ី ដើម្បីត្រៀមប្រកួត UEFA Champions League សប្ដាហ៍ទី២ ទល់នឹងក្រុមម្ចាស់ផ្ទះ CSKA Moscow យប់នេះ៕
Arjen Robben ឈរឱបភួយនៅក្រៅសណ្ឋាគារ

Mario Gotze, David Alaba និង Mehdi Benatia អង្គុយចុចទូរសព្ទ
អ្នកចាត់ការក្រុម លោក Pep Guardiola ក៏មើលទៅរងាខ្លាំងណាស់ដែរ
កាមេរ៉ាចាប់យករូប Rafinha និង Xherdan Shaqiri អង្គុយកៀកគ្នា តែ Alaba ក៏ញញឹមពីក្រោយដែរ
ខ្សែប្រយុទ្ធ Robert Lewandowski ឈរកាន់ភេសជ្ជៈក្ដៅ