ទិកនិកនៃការថើបជារឿងសំខាន់ ប៉ុន្តែទីកន្លែងដែលយើងត្រូវថើបមនុស្សជាទីស្រលាញ់ក៏សំខាន់ណាស់ដែរ។ ចូរស្រមៃថា បើអ្នកបានកាន់ដៃមិត្តស្រី ដើរតាមមាត់សមុទ្រ ឬក្រោមម្លប់ឈើ មានខ្យល់បក់ត្រសៀកត្រជាក់កាយ រួចថើបនាងដោយក្ដីស្រលាញ់ តើនាងនឹងមានអារម្មណ៍យ៉ាងណា? តើអ្នកធ្លាប់ជ្រើសរើសកន្លែងរ៉ូមែនទិកសម្រាប់នាងដែរឬទេ? បើមិនធ្លាប់គិតទេ ខាងក្រោមនេះជាកន្លែងទាំង៩ដែលស្រីៗចង់ឱ្យមិត្តប្រុសថើប៖
១. មាត់សមុទ្រ៖ មាត់សមុទ្រមានខ្យល់អាកាសបរិសុទ្ធ រួមទាំងសំឡេងបោកនៃទឹករលក។ កន្លែងនេះស្រីៗតែងឱ្យដៃគូឱបថើប។ បើមានថ្ងៃលិចកាន់តែប្រសើរ។
២. ក្នុងឡាន៖ ក្នុងឡានជាកន្លែងមួយទៀត ដែលនារីចង់ឱ្យមិត្តប្រុសថើប ហើយការថើបអាស្រ័យទៅលើដៃគូស្នេហា។
៣. ក្នុងរោងកុន៖ អង្គុយមើលរឿងផ្អែមល្ហែម នៅទីងងឹតលាយឡំជាមួយភ្លើងពណ៌តិចៗ សុភាពនារីចង់ឱ្យសង្សារផ្ដល់ភាពកក់ក្ដៅដោយស្នាមថើប និងឱប។
៤. ពេលថត Selfie៖ ដើម្បីបង្កើតភាពស្និទ្ធស្នាល និងផ្អែមល្ហែម នារីត្រូវការស្នាមថើបនៅក្នុងរូបថត គ្រាន់ទុកជាអនុស្សាវរីយ៍។
៥. លើយ៉ផ្ទះ៖ បើអ្នកជាប្ដីប្រពន្ធ យ៉ផ្ទះរបស់អ្នកជាកន្លែងរ៉ូមែនទិកមួយដែរ។ ឱបនាងឱ្យណែនហើយថើបនាងតិចៗ។
៦. ក្រោមទឹកភ្លៀង៖ ស្ដាប់ទៅដូចជាចម្លែកបន្តិច តែសុភាពនារីចូលចិត្តចលនារ៉ូមែនទិកក្រោមដំណក់ទឹកភ្លៀង។ បើភ្លៀងខ្លាំង គ្មាននរណានៅក្បែរ កាន់តែធ្វើឱ្យនាងរីករាយជាមួយបបូរមាត់ដ៏ទន់របស់អ្នក។
៧. ក្នុងអាងហែលទឹក៖ មុជទឹកសប្បាយជាមួយគ្នាមិនទាន់គ្រប់គ្រាន់ទេ អ្វីដែលនាងត្រូវការបន្ថែម គឺការក្រេបរសជាតិបបូរមាត់។ ពេលខ្លួនសិចស៊ីរបស់នាងប៉ះដងខ្លួនអ្នក ធ្វើឱ្យអារម្មណ៍កាន់តែពុះកញ្ជ្រោល។
៨. ក្នុងក្លិបរាត្រី៖ រាំលេងក្រោមភ្លើងពណ៌ខ្វាត់ខ្វែង នារីជាសង្សារត្រូវការឱ្យអ្នកឱបបបោសអង្អែល និងថើបស្រាលៗលើដងខ្លួន។
៩. ដើរលើផ្លូវតែមួយ៖ បើអ្នកនិងមិត្តស្រីដើរចំផ្លូវមានតែមួយ អ្នកត្រូវចាប់ដៃមិត្តស្រី មើលភ្នែក រួចថើបនាងដោយភាពកក់ក្ដៅ។