កុមារា Wang Zhengyang វ័យ១២ឆ្នាំ បានក្លាយជា Hacker
វ័យក្មេងបំផុតក្នុងប្រទេសចិន។ Wang
បានប្រើភាពវ័យឆ្លាតរបស់ខ្លួន ដើម្បី Hack
ចូលទៅកាន់ប្រព័ន្ធការងារអនឡាញរបស់សាលា
ហើយទម្លាយឯកសារទាំងនោះយ៉ាងងាយស្រួល។
ប្រភពបង្ហាញថា មូលហេតុបណ្ដាលឱ្យ Wang ទម្លាញឯកសារសាលា ព្រោះកុមាររូបនេះ មិនចង់ចំណាយពេលច្រើន ធ្វើកិច្ចការដែលគ្រូដាក់ឱ្យធ្វើនៅផ្ទះ។ ក្រៅពីទេពកោសល្យ Hack កុមារដដែលនេះ ក៏ធ្លាប់ជួយជួសជុលលើប្រព័ន្ធការពារមេរោគប្រហែល១០០ប្រព័ន្ធ ដើម្បីធានាសុវត្ថិភាពកុំព្យូទ័រ។
បច្ចុប្បន្ន Wang ជាសិស្សវិទ្យាល័យដំបូងដែលបានចុះឈ្មោះចូលរៀន ជានិស្សិតឆ្នាំទី១នៅវិទ្យាល័យល្បីឈ្មោះរបស់ប្រទេសចិន Tsinghua។
មិនត្រឹមតែប៉ុណ្ណោះ Wang Zhengyang បានបង្ហាញវត្តមានជាសាធារណៈក្នុងសន្និសីទសុវត្ថិភាពអ៊ីនធឺណិតចិន (China Internet Security Conference) ធ្វើឡើងក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី២៤ និង២៥ ខែកញ្ញា និងក្លាយជាបុគ្គលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជននាពេលនោះ៕