ខ្សែបម្រើប្រយុទ្ធ Eden Hazard
នឹងបន្តកុងត្រាថ្មីរបស់ខ្លួននៅក្លិប Chelsea ទៀត
បន្ទាប់ពីចប់កុងត្រាចាស់នៅប៉ុន្មានសប្ដាហ៍ខាងមុខ។
កុងត្រាថ្មីនេះនឹងមានរយៈពេល៥ឆ្នាំហើយបង្កើនប្រាក់ប្រចាំ
សប្ដាហ៍របស់កីឡាករជម្រើសជាតិបែលហ្ស៊ិករូបនេះឡើងដល់២០០.០០០ផោន
(៣២៤.៧១៧ដុល្លារអាមេរិក)ក្នុងមួយសប្ដាហ៍។
បច្ចុប្បន្នកីឡាករវ័យ២៣ឆ្នាំនេះគឺជាខ្សែបម្រើប្រយុទ្ធស្លាប ដ៏មានឥទ្ធិពលម្នាក់របស់ក្លិប Chelsea ហើយក៏ជាម្ចាស់ពានរង្វាន់កីឡាករល្អបំផុតរបស់ក្លិបChelsea ដែរនៅរដូវកាល២០១៣-២០១៤។ ហើយការមកដល់របស់កីឡាករចំណូលថ្មី Cesc Fabregas និង Diego Costa គឺរឹតតែធ្វើឱ្យ Hazard បន្តការបង្ហាញទម្រង់លេងរបស់ខ្លួនកាន់តែរីកចំរើនឡើង។ កីឡាករម្នាក់នេះនឹងក្លាយជាខ្សែប្រយុទ្ធស្លាបម្នាក់ដែលមិនអាច ខ្វះបាននៅថ្ងៃអនាគតសម្រាប់ក្លិប Chelsea ។ ម្យ៉ាងទៀតអ្នកចាត់ការក្លិបតោខៀវលោក Jose Mourinho ក៏ប្រកាសដែរកាលពីសប្ដាហ៍មុនថាអ្នកចាំទីដៃទី១ Thibaut Courtois ដែលជំនួសកន្លែង Petr Cech បានចុះកុងត្រាថ្មីជាមួយក្លិបដែរក្នុងរយៈពេល៥ឆ្នាំដូចគ្នា។
យុវជនរបស់ក្លិប Tubize កាលផ្លាស់ពី Lili មកលេងនៅ Chelsea ក្នុងឆ្នាំ២០១២ មានតម្លៃខ្លួន៣២លានផោន(៥១,៩៤១២លានដុល្លារអាមេរិក)និងទទួលបាន ប្រាក់ប្រចាំសប្ដាហ៍១០០.០០០ផោន(១៦២.៣២៩ដុល្លារអាមេរិក)ក្នុង មួយសប្ដាហ៍ដែលកាលនោះមានកុងត្រាតែ២ឆ្នាំទេ។ ដូច្នេះបើកីឡាកររូបនេះព្រមចុះកុងត្រាថ្មីមែននោះនឹងទទួលបាន ប្រាក់ប្រចាំសប្ដាហ៍ទ្វេដង។ ការលេងឱ្យ Chelsea ២ឆ្នាំមកនេះខ្សែប្រយុទ្ធស្លាបខាងលើរកគ្រាប់បាល់បាន៣១គ្រាប់ ក្នុងការបង្ហាញខ្លួន១១៤ប្រកួត៕