លោកLouis van Gaal អ្នកចាត់ការក្លិបបិសាចក្រហម Manchester United
បានបង្ហាញមហិច្ឆតាយកពាន Premier League មកកាន់ Old Trafford
វិញឲ្យបាន។
ការលើកឡើងនេះគឺក្រោយពីលោកបានដឹកនាំ Man Utd ឈ្នះ QPR ៤-០ កាលពីយប់មិញនេះ ដែលជាជ័យជម្នះលើកដំបូងក្នុង៤ប្រកួតដើមរដូវកាល។
អ្នកចាត់ការសញ្ជាតិហុល្លង់បាននិយាយថា៖ “ខ្ញុំចង់ឈ្នះពាន Premier League។ ប្រសិនបើមិនអាចឈ្នះឆ្នាំនេះទេ នឹងយកឲ្យបាននៅឆ្នាំក្រោយ ឬឆ្នាំក្រោយមួយទៀត។ ខ្ញុំចង់នាំយកពានឲ្យអ្នកគាំទ្រទាំងអស់គ្នា”។
បន្ថែមលើនេះ លោក Van Gaal ក៏បានសរសើរពីទម្រង់លេងរបស់ Angel Di Maria និង Ander Herrera ផងដែរ។ កីឡាករចំណូលថ្មីទាំង២ បានរកគ្រាប់ដំបូងរបស់ខ្លួនក្នុងជ័យជម្នះយប់មិញ បន្ថែមលើបាល់២គ្រាប់ទៀតដែលស៊ុតចូលដោយ Wayne Rooney និងJuan Mata។
៤ប្រកួតនៅ Premier League ក្រោមការដឹកនាំលោក Van Gaalក្រុមបិសាចក្រហមឈ្នះ១ ស្មើ២ និងចាញ់១ មាន៥ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Chelsea ៧ពិន្ទុ។
អ្នកចាត់ការដែលជួយឲ្យហុល្លង់បានលេខ៣នៅ World Cup 2014 រូបនេះ ធ្លាប់ជួយឲ្យ Barcelona និង Bayern Munich ឈ្នះពានលីកកំពូលក្នុងស្រុករៀងខ្លួន នៅក្នុងរដូវកាលដំបូងដែលលោកចូលដឹកនាំ។ ចាំមើលមើល៍ ថាតើរដូវកាលដំបូងនៅ Man Utd លោកអាចជួយឲ្យលើកពានបានដែរឬអត់?