ប្រុសស្អាត Neymar របស់ក្លិប
Barcelona
ទើបតែមានអាយុ២២ឆ្នាំទេតែមានកូនប្រុសម្នាក់បាត់ទៅហើយឈ្មោះ
David Lucca da Silva Santos
ដែលបានចាប់កំណើតនៅឆ្នាំ២០១១ហើយម្ដាយរបស់កុមារារូបនេះមាន
ឈ្មោះថា Carolina Dantas។
សព្វថ្ងៃកីឡាករដែលមិនអាចខ្វះបានរបស់ជម្រើសជាតិប្រេស៊ីលរូបនេះ
មានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែងស្រីរបស់ប្រទេសប្រេស៊ីល
អ្នកនាង Bruna Marquezine
ម្ដងទៀតហើយបន្ទាប់ពីបែកបាក់គ្នាកាលពីខែមករាដើមឆ្នាំ២០១៤នេះ។
បើចង់ដឹងថា Bruna និង Neymar
មានប្រវត្តិស្នេហ៍យ៉ាងណានោះសូមមើលខាងក្រោមនេះ៖
Neymar
Jr. ធ្លាប់បានប្រកាសថាខ្លួនមានទាក់ទងគ្នាជាមួយកញ្ញា Bruna
Marquezine តាំងពីថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៣
កាលនៅជាកីឡាករហ្វឹកហាត់នៅ Samba School ក្នុងរដ្ឋ Rio de Janeiro
ក្នុងប្រទេសប្រេស៊ីល។ ចំពោះខាងស្រី Bruna Marquezine
ជាអ្នកសម្ដែងស្រីរបស់ប្រទេសប្រេស៊ីលដែលមានវ័យ១៨ឆ្នាំកើតនៅ
ថ្ងៃ ទី៤ខែសីហាឆ្នាំ១៩៩៥។
ក្មេងស្រីស្រស់ស្អាតនេះចាប់អាជីពជាអ្នកសម្ដែងតាំងពីមានអាយុ៤
ឆ្នាំមកម្ល៉េះដោយកាលនោះសម្ដែងក្នុងកម្មវិធីទូរទស្សន៍មានឈ្មោះថា
Gente Inocente ។
ចាប់ពីពេលនោះមកនាងបានចាប់យកកម្មវិធីទូរទស្សន៍ជាច្រើនហើយក្លាយ
ជាអ្នកល្បីឈ្មោះបន្ទាប់ពីសម្ដែងក្នុងកម្មវិធី Mulheres
Apaixonadas។ Bruna និង Neymar
បានរួមរស់ជាមួយគ្នាតាំងពីឆ្នាំ២០១២មក ប៉ុន្តែពេល Neymar
ផ្លាស់ទៅលេងនៅក្លិប Barcelona
ក្នុងប្រទេសអេស្ប៉ាញបានធ្វើឱ្យអនាគតរបស់អ្នកទាំងពីហាក់ដូចជា
មានបញ្ហាបន្តិច ដែលមិនដូចអ្វីដែលពួកគេបានគិតទុក។
រហូតមកដល់ដើមឆ្នាំ២០១៤នេះពួកគេទាំងពីរនាក់នេះបានចែកផ្លូវ
គ្នាដើរម្ដងមកហើយ ដែលកាលនោះមានពាក្យចចាមអារ៉ាមថាកីឡាករ Neymar
មានទំនាក់ទំនងថ្មីជាមួយ Gabriella Lenzi។
រហូតមកដល់ខែមិថុនាឆ្នាំ២០១៤នេះពួកគេទាំងពីរនាក់បានប្រកាសថា
ត្រូវរ៉ូវគ្នាវិញដូចដែលមានអ្នកគាំទ្របានឃើញថា Bruna
បានបណ្ដើរ Neymar
ទៅលំហែកាយក្រោយពេលមានរបួសឆ្អឹងខ្នងពេលប្រកួតពានរង្វាន់ FIFA
World Cup 2014 ។
សព្វ
ថ្ងៃខ្សែប្រយុទ្ធ Neymar
មានតួនាទីសំខាន់ទាំងនៅក្នុងក្លិបអាជីព Barcelona
និងក្រុមជម្រើសជាតិប្រេស៊ីលដោយលោក Dunga
ជាគ្រូបង្វឹកថ្មីរបស់ជម្រើសជាតិប្រេស៊ីលបានតែងតាំងរូបគេជា
ប្រធានក្រុមទៀតផងពេលប្រកួតមិត្តភាពជាមួយកូឡុំប៊ីនិងអេក្វាឌ័រ៕