បន្ទាប់ពីសម្រាកអស់១សប្ដាហ៍ដោយសារ
កម្មវិធីប្រកួតរបស់ក្រុមជម្រើសជាតិនោះ
នៅចុងសប្ដាហ៍នេះលីកបាល់ទាត់ធំៗរបស់អឺរ៉ុបវិលមកកំដរចក្ខុអ្នក
ទស្សនាទៀតហើយ ដែលក្នុងនោះ Arsenal ប៉ះ Manchester City
នៅម៉ោង១៨:៤៥ក្នុងក្របខ័ណ្ឌ Barclays Premier League ខណៈ Real Madrid
ប៉ះ Atletico Madrid ម៉ោង១:០០ក្នុងក្របខ័ណ្ឌ La Liga អេស្ប៉ាញ។ Sabay
សូមជម្រាបជូនអំពីជើងកីឡាករខ្លះៗរបស់ក្រុមដែលត្រូវប្រកួត
សប្ដាហ៍នេះ។
Arsenal ស្វាគមន៍ការវិលត្រលប់របស់
Kieran Gibbs, Mikel Arteta និង Ozil ក្រោយជាពីរបួស តែ Man City
ទោះបីជាទទួលបានការវិលមកជួយក្រុមពីសំណាក់ Pablo Zabaleta ក្ដី
ពួកគេនឹងត្រូវលេងដោយគ្មាន Stevan Jovetic និង Fernando
ឡើយក្នុងសប្ដាហ៍ទី៤នេះ។
ខ្សែបម្រើ Tom Cleverley
អាចនឹងបង្ហាញខ្លួនឱ្យ Aston Villa ជាលើកដំបូងពេលប៉ះ Liverpool
នៅកីឡដ្ឋាន Anfield យប់នេះ បន្ទាប់ពីផ្លាស់ពី Manchester United
ក្រោមកិច្ចសន្យាខ្ចីជើង ហើយអ្នកចាត់ការ Paul Lambert
រំពឹងថាប្រធានក្រុម Ron Vlaar អាចនឹងចូលលេងបាន ខណៈខ្សែប្រយុទ្ធ
Christian Benteke នៅមិនទាន់ច្បាស់ទេ។ ខ្សែបម្រើថ្មី Adam
Lallana ក៏អាចបង្ហាញខ្លួនឱ្យ Liverpool
ជាលើកដំបូងតាំងពីផ្លាស់មកពី Southampton
ក្រោយជាពីរបួសនិងបានចូលហ្វឹកហាត់ពេញលេញជាមួយមិត្តរួមក្រុម។
ខ្សែប្រយុទ្ធ Diego Costa របស់ Chelsea
ដែលជាម្ចាស់ពានកីឡាករល្អប្រចាំខែសីហារបស់ Premier League
ស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយថាអាចចូលលេងបានឬអត់
មានន័យថាលោក Jose Mourinho
នឹងធ្វើការសម្រេចចិត្តនៅពេលជិតដល់ម៉ោងប្រកួតជាមួយ Swansea
រាត្រីនេះ។
Phil Jones (សរសៃពួរ), Marouane Felliani
(កជើង), Chris Smalling (ក្រលៀន), Michael Carrick (កជើង) និង Ashley
Young សុទ្ធតែស្ថិតក្នុងបញ្ជីរបួសរបស់ក្រុមបិសាចក្រហម
Manchester United ប៉ុន្តែសមាជិកថ្មីទាំង៦របស់លោក Louis van Gaal
ដូចជា Daley Blind, Luke Shaw, Marcos Rojo, Ander Herrera, Angel Di
Maria និង Radamel Falcao
អាចបង្ហាញខ្លួនទាំងអស់គ្នាជាលើកដំបូងនៅ Old Trafford ពេលប៉ះ
Queens Park Rangers នៅថ្ងៃអាទិត្យ៕
កម្មវិធីប្រកួតថ្ងៃសៅរ៍នេះ