“មានបុរសម្នាក់ប្រាប់ខ្ញុំថា គេអាចជួយឲ្យខ្ញុំហ្នឹង!
មានឈ្មោះល្បីនៅក្នុងវិស័យសិល្បៈបាន ដូចជា
តារាផ្សេងទៀតអញ្ចឹងដែរ ដរាបណាខ្ញុំហ៊ានលះបង់ខ្លះ
គឺត្រូវលះបង់ខ្លួនប្រាណជាថ្នូរហ្នឹងឯង”។
ខាងលើនេះ ជាការលើកឡើងរបស់យុវតីម្នាក់ឈ្មោះ អាដា (ឈ្មោះស្នើពីសាមីខ្លួន) មានវ័យ ១៨ ឆ្នាំ កំពុងរស់នៅក្រុងភ្នំពេញ។ យុវតីរូបនេះ រំលឹកឲ្យ Sabay ដឹងថា នាងធ្លាប់ប្រឡូកក្នុងវិស័យសិល្បៈបានត្រឹមតែ ៣ ខែ ប៉ុណ្ណោះ ហើយក៏ឈប់ទៅវិញ ព្រោះមិនអាចទទួលយកសំណើរបស់អ្នកដឹកនាំរឿងមួយចំនួន ដែលជារឿយៗទាមទារឲ្យនាងប្រគល់ខ្លួនប្រាណឲ្យពូកគេ ដោយប្ដូរបានមកវិញនូវមុខមាត់ និង កេរ្តិ៍ឈ្មោះនៅក្នុងសង្គមសិល្បៈ ខណៈមនុស្សភាគច្រើនកំពុងតម្រង់ជូររង់ចាំអាជីពនេះ។
អាដា បញ្ជាក់ថា៖ “សម្រាប់នរណាហ៊ាន គេល្បីហើយ ប៉ុន្តែ ខ្ញុំមិនអាចធ្វើបានទេ គឺមិនព្រម មិនចង់ល្បី បែបអញ្ចឹងទេ។ ម្យ៉ាងទៀត ខ្ញុំក៏មានការងារធ្វើដែរល្មមរស់បាន ដោយមិនបាច់ធ្វើបែបនោះក៏បានដែរ”។ នាងបន្ថែមថា បុរសជាអ្នកមានបទពិសោធន៍សិល្បៈម្នាក់នោះ បានសន្យាជាមួយនាងថា នឹងជួយជ្រោមជ្រែងឲ្យល្បីក្នុងសិល្បៈបាន ដូចជាមានឱកាសថតស្ប៉ត, បង្ហាញម៉ូដ, ថតចម្រៀងខារ៉ាអូខេ និង បានថតរឿងជាដើម។
ហេតុផល ខាងលើ យុវតីរូបនេះ បានសម្រេចចិត្តដកខ្លួនចេញពីវិស័យនេះទៅវិញ នៅអំឡុងដើមខែ កញ្ញា នេះ ហើយក៏ត្រលប់ទៅរៀនបន្តជំនាញគិលានុបដ្ឋាយិកាឆ្នាំទី ៣ នៅសាកលវិទ្យាល័យមួយវិញ និង ជួយលក់ទំនិញម្ដាយនៅផ្ទះជាធម្មតា។ ទោះបីជាយ៉ាងណា អតីតតារារូបនេះ បានឲ្យដឹងថា នាងនៅតែបន្តទទួលថតស្ប៉តពាណិជ្ជកម្ម ឬទស្សនាវដ្ដីបានដូចពីមុន។ នោះមិនមែនស្ថិតនៅក្នុងលក្ខខណ្ឌដោះដូរខ្លួនប្រាណដូចអ្វី ដែលបានជួបប្រទះនាពេលកន្លងមកនោះទេ។
កន្លង
មកធ្លាប់មានព័ត៌មាន បន្តពីមាត់ទៅមាត់មួយ
ពាក់ព័ន្ធទៅនឹងការដោះដូរខ្លួនប្រាណរបស់តារាខ្មែរមួយចំនួន
ជាថ្នូរ ទៅនឹងភាពល្បីល្បាញក្នុងវិស័យសិល្បៈ។ អំឡុង ៣ ខែ មុន
ក៏មានតារាស្រី ២ រូបសម្រេចចិត្ត ទម្លាយប្រាប់ពីរឿងនេះផងដែរ។
ទន្ទឹមនឹងនេះ ក៏មានការលើកឡើងផងដែរថា អ្នកនិពន្ធ និង
អ្នកដឹកនាំសម្ដែងតាមផលិតកម្មជាអ្នកមានឱកាសបានខ្លួនតារាញឹក
ញាប់ជាងគេ៕
ខាងលើនេះ ជាការលើកឡើងរបស់យុវតីម្នាក់ឈ្មោះ អាដា (ឈ្មោះស្នើពីសាមីខ្លួន) មានវ័យ ១៨ ឆ្នាំ កំពុងរស់នៅក្រុងភ្នំពេញ។ យុវតីរូបនេះ រំលឹកឲ្យ Sabay ដឹងថា នាងធ្លាប់ប្រឡូកក្នុងវិស័យសិល្បៈបានត្រឹមតែ ៣ ខែ ប៉ុណ្ណោះ ហើយក៏ឈប់ទៅវិញ ព្រោះមិនអាចទទួលយកសំណើរបស់អ្នកដឹកនាំរឿងមួយចំនួន ដែលជារឿយៗទាមទារឲ្យនាងប្រគល់ខ្លួនប្រាណឲ្យពូកគេ ដោយប្ដូរបានមកវិញនូវមុខមាត់ និង កេរ្តិ៍ឈ្មោះនៅក្នុងសង្គមសិល្បៈ ខណៈមនុស្សភាគច្រើនកំពុងតម្រង់ជូររង់ចាំអាជីពនេះ។
រូបតំណាង
អាដា
បានចូលប្រឡូកក្នុងវិស័យសិល្បៈអំឡុងខែ ឧសភា ឆ្នាំ ២០១៤
កន្លងមកនេះ តាមរយៈការណែនាំរបស់មិត្តភ័ក្ដិម្នាក់ជាអ្នកសិល្បៈ
ដោយមិនបានប្រកួតប្រជែងអ្វីនោះទេ។
ប៉ុន្តែជីវិតសិល្បៈរបស់នាងមិនបានបង្កើតសមិទ្ធផលច្រើននោះទេ
មានតែថតម៉ូដឲ្យទស្សនាវដ្ដី និង ថតចម្រៀងដាក់ស្ប៉តមួយប៉ុណ្ណោះ។អាដា បញ្ជាក់ថា៖ “សម្រាប់នរណាហ៊ាន គេល្បីហើយ ប៉ុន្តែ ខ្ញុំមិនអាចធ្វើបានទេ គឺមិនព្រម មិនចង់ល្បី បែបអញ្ចឹងទេ។ ម្យ៉ាងទៀត ខ្ញុំក៏មានការងារធ្វើដែរល្មមរស់បាន ដោយមិនបាច់ធ្វើបែបនោះក៏បានដែរ”។ នាងបន្ថែមថា បុរសជាអ្នកមានបទពិសោធន៍សិល្បៈម្នាក់នោះ បានសន្យាជាមួយនាងថា នឹងជួយជ្រោមជ្រែងឲ្យល្បីក្នុងសិល្បៈបាន ដូចជាមានឱកាសថតស្ប៉ត, បង្ហាញម៉ូដ, ថតចម្រៀងខារ៉ាអូខេ និង បានថតរឿងជាដើម។