កាលពីយប់មិញនេះ iOS 8 អនុញ្ញាតិឲ្យអ្នកប្រើ iDevices
ទាំងអស់អាចឡើង Version ជំនាន់ចុងក្រោយបានហើយ។
ប្រិយមិត្តចេះដំឡើងហើយឬនៅ? បើមិនចេះទេ
អនុវត្តតាមការណែនាំរបស់ក្រុម 4KhmeriPhone ក្នុងការដំឡើង
Versions របស់ iDevices ទៅ iOS ជំនាន់ចុងក្រោយដូចខាងក្រោមនេះ។
១. ត្រូវភ្ជាប់ខ្សែ USB ពីទូរសព្ទទៅ Computer ដែលបានតំឡើងកម្មវិធី iTunes ជំនាន់ចុងក្រោយ (បើមិនទាន់មានកម្មវិធី iTunes ដើម្បីទាញយកចុចត្រង់នេះ…)
២. បើកម្មវិធី iTunes រួចចុចលើរូប iPhone ឬ iPad។
៣. ចុចលើ Backup to This Computer រួចធ្វើតាមការណែនាំ។
៤.១ .បើសិនជា iPhone ឬ iPad ប្រិយមិត្តបាន Jailbreak រូចហើយ (ចំណាំបានដោយមានក្ដារចុចខ្មែរ ឬ មាន Cydia app) ប្រិយមិត្តត្រូវអនុវត្តតាមជំហានខាងក្រោម៖
* Power Off ទួរស័ព្ទ
* ដកខ្សែ USB ចេញពីកុំព្យូទ័រ
* ចុច Home Button អោយជាប់ ជាមួយការដោតខ្សែ USB ទៅកុំព្យូទ័រវិញ រង់ចាំរហូតដល់ iPhone
ឬ iPad បង្ហាញរូប iTunes
* ចុច “Restore” នៅក្នុងកម្មវិធី iTunes រួចមើលតាមការណែនាំរបស់កម្មវិធី
៤.២ .បើសិនជា iPhone ឬ iPad ប្រិយមិត្តមិនបាន Jailbreak ទេ អាច ចុចលើប៊ូតុង UPDATE នៅកម្មវិធី iTunes ឬ ក៏ ចូលទៅកាន់ Setting > General > Software Update តែម៉ាស៊ីនត្រូវមាន Memory Free ច្រើនជាង 2GB, ថ្មត្រូវមានលើស ៧០ ភាគរយ និង ភ្ជាប់ជាមួយ WiFi។
បញ្ជាក់ថា ការ Update ឡើង Verstion ថ្មីនេះស៊ីថ្មច្រើន ដូច្នេះប្រិយមិត្តអាចពិចារណាមុនពេលចង់ដំឡើងទៅ Version ថ្មីនេះ។