ក្រុមកាំភ្លើងធំ Arsenal
និងហង្សក្រហម Liverpool
កំពុងរៀបចំជើងព្រួលដេញថ្លៃយកខ្សែបម្រើ Isco
ពីក្រុមស្ដេចស Real Madrid
នៅពេលទីផ្សារដោះដូរកីឡាករបើកជាថ្មីនាខែមករាខាងមុខ។
ទោះបីជា Isco បានយល់ព្រមបន្តកុងត្រានៅ Real រហូតដល់ឆ្នាំ២០១៨ ព្រមទាំងធ្លាប់បញ្ជាក់ថាមិនចង់ចាកចេញពីក្លិបក្ដី ក៏សារព័ត៌មានអង់គ្លេស The Express បានអះអាងថា កីឡាករវ័យ២២ឆ្នាំរូបនេះត្រៀមរួចរាល់ហើយដើម្បីចរចាផ្លាស់ចេញពី អេស្ប៉ាញ ដើម្បីបង្កើនឱកាសចូលលេងជម្រើសដំបូង។
Isco មិនបានជាប់ជម្រើសដំបូងនៅ Santiago Bernabeu នោះទេ ក្រោយពេល Real ទិញ Toni Kroos ពី Bayern Munich កាលពីដើមរដូវកាលកន្លងទៅ។
បន្ទាប់ពីផ្លាស់ពី Malaga មកកាន់ Real Madrid កាលពីឆ្នាំ២០១៣ ក្នុងតម្លៃ ២៤លានផោន Isco អាចរកគ្រាប់បាល់បញ្ចូលទីបាន១១គ្រាប់ ក្នុងការបង្ហាញខ្លួន៥៨ដងក្នុងគ្រប់កម្មវិធីប្រកួត៕