ចាប់តាំងពីMicrosoft បានទិញយក
Nokia មកឃើញថា Smartphone ជាច្រើនបានដាក់ឱ្យដំណើរការជាមួយ
Windows Phone។ ត្រកូល Lumia ជាគ្រួសារប្រើប្រាស់ OS Windows
លើសលប់គេនៅលើទីផ្សារពិភពលោក។
តាមការបែកធ្លាយឯកសារសម្ងាត់ផ្ទៃក្នុងរបស់ Microsoft ពី
GeeksOnGatgets បានបង្ហាញថា Nokia Lumia 730 និង Nokia Lumia 830
អាចជាជំនាន់ចុងក្រោយគេបង្អស់ប្រើឈ្មោះបែបនេះ
ប៉ុន្តែនាពេលខាងមុខនឹងលែងមានឈ្មោះ Nokia Lumia ទៀតហើយ។
នេះបានន័យថា Microsoft នឹងឈប់ប្រើ Brand Nokia នៅលើ Smartphone
របស់ខ្លួន ហើយចាប់ផ្ដើមប្រើឈ្មោះ Microsoft Lumia ជំនួសវិញ។
ចំណែក Device ទាំងអស់ដំណើរការដោយ Windows Phone នឹងប្រើតែពាក្យ
Windows ប៉ុណ្ណោះ។ ការផ្លាស់ប្ដូរយុទ្ធសាស្ត្រកែប្រែ Brand
សារជាថ្មីលើកនេះរបស់ Microsoft
គឺដើម្បីបង្រួបបង្រួមបទពិសោធន៍ប្រព័ន្ធប្រតិបត្តិការរបស់ Windows
ឱ្យស្ទុះឡើងខ្ពស់ជាងមុន។
ឯកសារ
សម្ងាត់បានបង្ហាញទៀតថាការបន្តប្រើ Nokia
មកទល់ពេលបច្ចុប្បន្នគឺដើម្បីស្វែងរកទីផ្សារ និងលើក Mobile OS
ពោលគឺ Windows Phone ឱ្យមានកំណើនខ្លាំង។ អក្សរ Nokia នៅ Smartphone
ទាំងអស់នឹងជំនួសដោយ Logo Windows តែមួយគត់។
គួរបញ្ជាក់ដែរថា Microsoft បានទិញយកក្រុមហ៊ុន Nokia ក្នុងតម្លៃ
៧,២ ពាន់លានដុល្លារចាប់តាំងពីខែមេសាមក។ Brand Nokia
ក៏នៅតែមានលំនឹងឡើងវិញតាមរយៈការផ្គត់ផ្គង់ពីក្រោយដោយ
Microsoft ជាមួយប្រព័ន្ធប្រតិបត្តិការ Windows Phone។
ចាំមើលយុទ្ធសាស្ត្រថ្មីរបស់ Microsoft អាចវាយយកទីផ្សារ Smartphone បានឬយ៉ាងណា?