ទូរទស្សន៍កញ្ចក់កោងប្រភេទ UHD TV
ទំហំ ១១០អ៊ីញ ម៉ូដែល China Star
ដែលជាបច្ចេកវិទ្យានៃការផលិតចុងក្រោយរបស់ក្រុមហ៊ុនផលិតទូរទស្សន៍
ចិន TCL បានបង្ហាញខ្លួនជាលើកដំបូងក្នុងទ្វីបអឺរ៉ុប។
ម៉ូដែលនេះបានលេចរូបរាងឡើងនៅក្នុងព្រឹត្តិការណ៍ IFA 2014
នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់កាលពីពេលថ្មីនេះ។
ទូរទស្សន៍ដែលមានអេក្រង់ធំជាងគេនេះអាចបង្ហាញរូបភាព
ឬវីដេអូក្នុងកម្រិត Ultra High Definition ច្បាស់ត្រជាក់ភ្នែក។
ជាពិសេស
ទោះជាអ្នកមើលក្នុងរយៈពេលច្រើនម៉ោងក៏មិនធ្វើឱ្យភ្នែកស្រវាំង
ដែរ។ វាមាន Resolutionដល់ទៅ 3,840 x 2,160
ហើយអាចទស្សនាភាពយន្តបែប 3D បានទៀតផងដោយបច្ចេកវិទ្យាវ៉ែនតា 3D
មកជាស្រេច។
វាក៏មានលក្ខណៈជា Smart TV
ដូចទៅនឹងទូរទស្សន៍ម៉ូដែលផ្សេងៗទៀតដែលអាចធ្វើការគ្រប់គ្រងពន្លឺ
បានដោយ Remote Control។
ម៉ូដែលនេះអាចបង្ហាញចលនាវីដេអូក្នុងល្បឿន 400 Hz
ដែលធ្វើឱ្យគ្រប់សកម្មភាពរបស់វីដេអូមានលក្ខណៈរស់រវើកមិន
រអាក់រអួល។ លើសពីនេះវាមានកម្រិត Brightness ដល់ទៅ 800 nit
ព្រមទាំងបានបំពាក់ Port HDMI និង USB
ដែលអាចភ្ជាប់ជាមួយកុំព្យូទ័របានយ៉ាងរលូន។
រីឯតម្លៃនិងកាលបរិច្ឆេទចេញលក់ច្បាស់ការនោះ ខាងក្រុមហ៊ុនមិនទាន់បង្ហើបឱ្យដឹងនៅឡើយទេ៕