កាលពីពេលថ្មីៗនេះ សហគ្រិនម៉ាកាវដ៏ជោគជ័យមួយរូប
បានបញ្ជាទិញរថយន្ត Rolls-Royce ម៉ូដែល Phantom
ក្នុងចំនួនច្រើនបំផុតពុំធ្លាប់មាន
សម្រាប់ប្រើប្រាស់នៅសណ្ឋាគារលំដាប់ប្រណីត Louis XIII
របស់លោកក្នុងទីក្រុងម៉ាកាវ។
សហគ្រិនដ៏ជោគជ័យរូបនេះគឺលោក Stephen Hung ដែលបានទិញរថយន្ត Rolls-Royce ម៉ូដែល Phantom ក្នុងចំនួនច្រើនបំផុតពុំធ្លាប់ជាប្រវត្តិសាស្រ្ត ដោយបានបញ្ជាទិញម៉ូដែល Phantom ប្រភេទតួវែងតាមការកុម្ម៉ង់ (តាមកម្មវិធី bespoke) ចំនួនរហូតដល់ទៅ ៣០ គ្រឿង សម្រាប់យកទៅប្រើប្រាស់នៅសណ្ឋាគារ Louis XIII របស់លោកនៅក្នុងទីក្រុងម៉ាកាវ ។
តាមក្រុមហ៊ុន Roll-Royce បានឲ្យដឹងថា នេះជាការបញ្ជាទិញតែមួយលើកក្នុងចំនួនច្រើនជាងគេបំផុតនៅលើលោក សម្រាប់រថយន្ត Rolls-Royce ។
កិច្ចព្រមព្រៀងទិញដូរបានប្រព្រឹត្តិទៅជាផ្លូវការនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៤ នៅក្នុងពិធីចុះហត្ថលេខា នៅឯរោងចក្ររបស់រថយន្ត Rolls-Royce នៅឯ Goodwood ក្នុងទីក្រុង West Sussex ប្រទេសអង់គ្លេស ។ ពិធីចុះហត្ថលេខាមានការចូលរួមពីអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Rolls-Royce គឺលោក Torsten Mueller-Oetvoes ប្រធានក្រុមហ៊ុន Louis XIII លោក Stephen Hung ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Rolls-Royce Motor Cars ប្រធានប្រតិបត្តិនានារបស់ក្រុមហ៊ុន Louis XIII និងតំណាងមួយរូបមកពីក្រុមហ៊ុនគ្រឿងអលង្ការ Graff Diamonds ។