ក្រុមការពារតំណែងជើងឯក Real Madrid បានលត់ FC Basel ស្ពឹកមុខ
៥-១ ដើម្បីឈរកំពូលតារាងពូល B បណ្ដោះអាសន្ន
ខណៈមួយគូទៀតក្នុងពូលដដែលនេះ ក្រុមហង្សក្រហម Liverpool បានយកឈ្នះ
Ludogorets Razgrad ទាំងប្រផុតប្រផើយ ២-១ នៅចុងម៉ោង។
លទ្ធផល៣ពូលផ្សេងទៀតកាលពីយប់មិញដែរនោះ រួមមានដូចខាងក្រោម៖
ការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់
កីឡាករ Marek Suchy នៅនាទីទី១៤ បានជួយឲ្យក្រុមស្ដេចស នាំមុខមុន
ខណៈ Gareth Bale (នាទី៣០) Cristiano Ronaldo (នាទី៣១) និង James
Rodriguez (នាទី៣៦) រកបានម្នាក់មួយគ្រាប់បន្ថែមទៀត មុនពេល
Derlis Gonzalez សងមួយគ្រាប់វិញឲ្យ Basel នៅនាទី៣៨។ ចូលដល់តង់ទី២
នាទី៧៩ Karim Benzema បានស៊ុត១គ្រាប់ទៀត ល្មមគ្រប់គ្រាន់ឲ្យ Real
ឈរកំពូលតារាងពូល B មាន៣ពិន្ទុស្មើ Liverpool
តែចំណេញគ្រាប់បាល់ច្រើនជាង។
ចំណែកឯ២គ្រាប់របស់ហង្សក្រហមវិញ
ធ្វើបានដោយ Mario Balotelli នៅនាទី៨២ និង Steven Gerrard
នៅនាទី៩០+៣ ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រ។
រីឯ១គ្រាប់របស់ក្រុមជើងថ្មី Ludogorets Razgrad ធ្វើបានដោយ Dani
Abalo នៅនាទី៩០។
លទ្ធផល៣ពូលផ្សេងទៀតកាលពីយប់មិញដែរនោះ រួមមានដូចខាងក្រោម៖
ពូល A៖
ពូល C៖
ពូល D៖