លេងសើចមិចបានមិនបានបញ្ចប់ការ
សិក្សានៅមហាវិទ្យាល័យដូចគេក៏ពិតមែន
តែមហាសេដ្ឋីបច្ចេកវិទ្យាទាំង ៨
នាក់នេះអាចកសាងខ្លួនឱ្យទៅជាម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏
ល្បីល្បាញនៅលើលោកតាមរយៈភាពឆ្លាតវៃ និងការចេះចាប់យកឧកាស។
ជឿមិនជឿ ទុកឱ្យ Sabay
ប្រាប់ពីការពិតនៃប្រវត្តិការអប់រំខ្លីៗរបស់ពួកគាត់oដូចត
ទៅ៖
១. លោក Bill Gates
បានចាប់ផ្ដើមចូលរៀននៅសាកលវិទ្យាល័យ Harvard ក្នុងឆ្នាំ ១៩៧៣
និងពីរឆ្នាំក្រោយមកក៏សម្រេចចិត្តបោះបង់ការសិក្សាមកបើក
ក្រុមហ៊ុន Microsoft ជាមួយដៃគូរបស់លោកគឺ Paul Allen ។
លោកបានបន្តតំណែងជានាយកប្រតិបត្តិរបស់ Microsoft រហូតដល់ឆ្នាំ
២០០០ មុនពេលមាន CEO ថ្មីមកជំនួសគឺលោក Satya Nadella។
២.
លោក Michael Dell បានបោះបង់ការសិក្សានៅសាកលវិទ្យាល័យ Texas
កាលគាត់ជានិស្សិតឆ្នាំ ទី១មកម្ល៉េះ
ហើយបានបើកក្រុមហ៊ុនមួយមានឈ្មោះថា Dell Computer Corp.
នៅក្នុងឆ្នាំ ១៩៨៤។
៣.
លោក Mark Zuckerberg បានចូលសិក្សានៅសាកលវិទ្យាល័យ Harvard
និងបានលាឈប់ពីការសិក្សាក្នុងឆ្នាំទី២។ បុរសវ័យ ៣០
ឆ្នាំនេះបានក្លាយជា CEO របស់ Facebook
តាំងពីបង្កើតឡើងនៅឆ្នាំ ២០០៤មក។ សព្វថ្ងៃនេះ Facebook
ត្រូវគេវាយតម្លៃថា មានតម្លៃជាង ២០០ ពាន់លានដុល្លារ។
៤.
លោក Steve Jobs
បានបោះបង់ការសិក្សាពីមហាវិទ្យាល័យមួយមានឈ្មោះថា Reed
និងចាប់ផ្ដើមក្រុមហ៊ុន Apple ក្នុងឆ្នាំ ១៩៧៤ ជាមួយលោក Steve
Wozniak ។ នៅពេលដែលលោកបានស្លាប់ Apple
មានទ្រព្យសម្បត្តិសុទ្ធជាង ៧ ពាន់លានដុល្លារ។
៥.
លោក Jack Dorsey ដែលជា CEO របស់ Square និងជាសហស្ថាបនិក Twitter
បានចូលសិក្សានៅសាកលវិទ្យាល័យ Missouri University of Science and
Technology មុនប្ដូរទៅសិក្សានៅ New York University
ហើយបោះបង់ការសិក្សាមកបង្កើត Twitter។
បច្ចុប្បន្នគាត់មានភាគហ៊ុនជាង ៥ ភាគរយនៃភាគហ៊ុនសរុបរបស់
Twitter។
៦.
លោក Larry Ellison ដែលជា CEO របស់ក្រុមហ៊ុន Oracle
បានចូលសិក្សានៅ University of Illinois Urbana-Champaign និង
University of Chicago។
លោកបានបោះបង់ការសិក្សាកាលគាត់ជានិស្សិតឆ្នាំទី២នៅ UIUC
បន្ទាប់ពីម្ដាយធម៌របស់គាត់បានចែកឋាន។
បន្ទាប់មកទៀតលោកបានផ្លាស់មករៀននៅ University of Chicago
ហើយបានបោះបង់គ្រាន់តែបានបញ្ចប់បានមួយឆមាស។
បច្ចុប្បន្នលោកមានទ្រព្យសម្បត្តិសរុប ៥១,១ ពាន់លានដុល្លារ។
៧.
លោក Sean Parker មិនបានសូម្បីតែជាន់មហាវិទ្យាល័យនឹងគេទេ
តែលោកក៏ជាមនុស្សជោគជ័យម្នាក់ដែលជាស្ថាបនិករបស់សេវាកម្ម
ចែករំលែកតន្ត្រី Napster និងជាប្រធាន Facebook ដំបូងគេទៀតផង។
បច្ចុប្បន្នលោកមានទ្រព្យសម្បត្តិសរុប ៣,២ ពាន់លានដុល្លារ។