ដូចជាគ្មានការធ្វើទីផ្សារដើម្បីជំរុញបន្ថែម
ឬចុះផ្សាយអ្វីលើទូរទស្សន៍ឡើយ។
វាក៏ដូចជាគ្មានអ្វីបង្ហាញថាជាបណ្ដាញសង្គមថ្មីដ៏ក្ដៅគគុកដែរ
ប៉ុន្តែ Ello មានមនុស្សចូលទៅលេងកាន់តែច្រើនឡើងៗ។
បើយោងតាមគេហទំព័រ Engadget គ្រាន់តែក្នុងមួយម៉ោងសោះមានអ្នកចុះឈ្មោះចូលប្រើប្រាស់ដល់ ទៅ២០ ០០០នាក់។ បណ្ដាញសង្គមថ្មីនេះត្រូវបានគេស្គាល់តាមការនិយាយតគ្នា។ ប៉ុន្តែ Ello ខ្លួនឯងក៏ត្រូវតែបញ្ឈប់ការទទួលចុះឈ្មោះអ្នកថ្មីដែរ បើមិនអីចឹងទេ នឹងអាចគាំង Servers បាន។
-អានអត្ថបទ៖ ធ្លាយរូបភាពស្រាតរបស់តារាជាហូលីវូដជាថ្មី បង្កក្ដីបារម្ភលើសុវត្ថិភាព iCloud
គេហទំព័រ Engadget បានលើកឡើងពីមូលហេតុដែល មនុស្សងាកមករក Ello ថា ដោយសារ “គ្រប់ការបង្ហោះ ការចែកចាយព័ត៌មានលើ Facebook សុទ្ធតែមានគេតាមដាន កត់ត្រា និងបម្លែងទៅជាទិន្នន័យ។ អ្នកផ្សព្វផ្សាយពាណិជ្ជកម្មទិញនូវទិន្នន័យរបស់អ្នក ម្ល៉ោះហើយទើបគេអាចបង្ហាញពាណិជ្ជកម្មឲ្យអ្នកឃើញរាល់ថ្ងៃ។ អ្នកលេង Facebook ប្រៀបបីដូចជាទំនិញ គេទិញ និងលក់”។
“យើងជឿថា បណ្ដាញសង្គមគួរតែជាឧបករណ៍នៃអំណាច មិនមែនជារបស់បញ្ឆោត បង្ខំ ឬរៀបចំនោះទេ។ វាគឺជាកន្លែងអាចភ្ជាប់ទំនាក់ទំនង បង្កើត និងអបអរទៅដល់ជីវិត”។ នេះបើតាមការលើកឡើងបន្ថែមរបស់គេហទំព័រដដែល។
ចំណែកគេហទំព័រ NPR ក៏បានលើកឡើងថា បណ្ដាញសង្គមថ្មីដ៏ក្ដៅគគុកនាពេលបច្ចុប្បន្នគឺ Ello។ បណ្ដាញសង្គមនេះបង្កើតថ្មីដោយសន្យាថា នឹងមិនឲ្យមានការផ្សាយពាណិជ្ជកម្ម គ្មានការតាមដានទិន្នន័យ ដូច្នេះអាចនឹងទាញបានអ្នកប្រើប្រាស់ ដែលកំពុងមិនពេញចិត្តនឹង Facebook។
-អានអត្ថបទ៖ ប្រទេសនៅអាស៊ីពីរជាសំបុក Hacker របស់ពិភពលោក
ចំពោះគេហទំព័រ The Guardian វិញក៏បានបញ្ជាក់ថា នៅទីក្រុង San Francisco សហរដ្ឋអាមេរិក អ្នកលេងFacebook ចាប់ផ្ដើមលោតចេញពីបណ្ដាញសង្គមដែលពោរពេញដោយការផ្សាយពាណិជ្ជកម្ម ទៅចុះឈ្មោះលេងបណ្ដាញសង្គម Ello ដែលស្អាត និងគ្មានផ្សព្វផ្សាយអ្វីៗទាំងអស់។ សារព័ត៌មាននេះក៏បានបញ្ជាក់ដែរថា Facebook នឹងមិនអាចឈរបានជារៀងរហូតនោះទេ។
បណ្ដាញសង្គមថ្មីនេះ នឹងមានលក្ខណៈផ្ទុយពី Facebook ដូចជាអនុញ្ញាតឲ្យប្រើឈ្មោះក្លែងក្លាយ គ្មានការចុះផ្សាយពាណិជ្ជកម្ម មានការរចនាសាមញ្ញ និងស្អាត។
ចុះប្រិយមិត្តមានបានចុះឈ្មោះលេង Ello ហើយឬនៅ? យល់ថាបណ្ដាញសង្គមថ្មីនេះអាចផ្ដួល Facebook បានទេ?