Angel Di Maria បានបង្ហាញទម្រង់លេងយ៉ាងល្អក្រោយផ្ទេរពី Real
Madrid មកកាន់ Manchester United
ព្រមទាំងបានស៊ុតបញ្ចូលទីគ្រាប់ទី១បានផងដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍
គឺគ្រាប់បាល់១គ្រាប់ដែលកីឡាករអាហ្សង់ទីនរូបនេះស៊ុតចូលក្រុម QPR
នោះ គឺស្រដៀងទៅនឹងគ្រាប់ទី១របស់ Cristiano Ronaldo
កាលចូលលេងឲ្យបិសាចក្រហម នាឆ្នាំ២០០៣ ដែរ។
គ្រាប់បាល់របស់កីឡាករលេខ៧ ទាំង២ គឺកើតចេញពីការទាត់បាល់ពិន័យហ្រ្វីឃីកដូចគ្នា ហើយបាល់បានបុកនឹងដី មុននឹងលោតចូលទីដូចគ្នាថែមទៀតផង។ អ្វីដែលខុសគ្នា គឺគ្រាន់តែគ្រាប់បាល់របស់ Di Maria កើតចេញពីការទាត់ជើងឆ្វេងពីស្លាបស្ដាំ ចំណែកបាល់ Ronaldo ទាត់ជើងស្ដាំ ចេញពីស្លាបឆ្វេងប៉ុណ្ណោះ។
Ronaldo បានលេងឲ្យ Man Utd ចាប់ពីឆ្នាំ២០០៣ មុនផ្លាស់ទៅ Real Madrid នៅឆ្នាំ២០០៩ ដោយស៊ុតបញ្ចូលទីបាន១១៨។ គ្រាប់បាល់ដំបូងរបស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់នេះ នៅពេលបិសាចក្រហម ស៊ី Portsmouth ៣-០ នៅឆ្នាំ២០០៣។ ចំណែក Di Maria វិញ បានលេងឲ្យ Real Madrid ចាប់ពីឆ្នាំ២០១០ មុនផ្លាស់មកកាន់បិសាចក្រហមក្នុងរដូវកាលនេះ។
មើលតិចមើល៍ ថាតើគ្រាប់បាល់ដំបូងរបស់អ្នកទាំង២ ពិតជាស្រដៀងគ្នាមែនឬយ៉ាងណា? តើមួយណាស៊ុតឡូយជាងរវាង CR7 និង Di Maria?