អ្នកចាំទីវ័យក្មេង Thibaut Courtois
ដែលបានចូលខ្លួនមកជំនួស Petr Cech ជាដៃទី១របស់លោក Jose
Mourinho ក្នុងរដូវកាលថ្មីនេះ
យល់ព្រមចុះកិច្ចសន្យាថ្មី៥ឆ្នាំជាមួយក្លិបតោខៀវ Chelsea។
ក្រោយ
ចុះកិច្ចសន្យា
អ្នកចាំទីវ័យ២២ឆ្នាំកម្ពស់១,៩៩ម៉ែត្ររូបនេះនិយាយថា៖
“អនាគតរបស់ខ្ញុំត្រូវបានកំណត់រួចហើយ
តែវាជារឿងគួរឱ្យរីករាយដែលដឹងថាខ្ញុំនឹងនៅទីនេះរយៈពេល៥
ឆ្នាំថែមទៀត។ ឥឡូវខ្ញុំអាចផ្ដោតអារម្មណ៍បានល្អលើការលេង”។
អ្នកចាំទី
ជម្រើសដំបូងនៃក្រុមជម្រើសជាតិបែលហ្ស៊ិករូបនេះត្រូវលោក Andre
Villas-Boas ទិញពីក្លិប Genk ក្នុងឆ្នាំ២០១១
តែបន្ទាប់ពីទិញហើយក៏ឱ្យ Atletico Madrid ខ្ចីជើង៣រដូវកាលនៅ La Liga។
ក្រោយអភិវឌ្ឍសមត្ថភាពខ្លួនឯងកាន់តែល្អឡើងនិងរួមចំណែកជួយ
Atletico ឈ្នះជើងឯក UEFA Europa League, Copa del Rey, UEFA Super Cup,
La Liga និងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions Leauge នោះ
ជយលាភីអ្នកចាំទីល្អបំផុតប្រចាំលីកកំពូលអេស្ប៉ាញឆ្នាំ២០១៣ត្រូវ
លោក Mourinho យកមក Stamford Bridge
វិញក្នុងរដូវកាលថ្មីនេះហើយទទួលបានកៅអីជម្រើសដំបូងជំនួស Petr
Cech ដែលកាន់កាប់តួនាទីនេះតាំងពីឆ្នាំ២០០៤មក៕