Clash Of Clan នឹងអនុញ្ញាតឲ្យប្រិយមិត្តទាំងអស់អាច Upgrade
ទ័ពស្រួច Barbarian និងទ័ពបាញ់ព្រួញ Archer រហូតដល់កម្រិត Level 7
ចាប់ពី Update
លើកក្រោយដែលនឹងប្រព្រឹត្តទៅក្នុងពេលដ៏ខ្លីខាងមុខនេះ។
នេះបើយោងតាម Status រូបភាព ក៏ដូចជាវីដេអូ
ដែលទំព័រហ្វេសបុកផ្លូវការរបស់ហ្គេម Clash Of Clan
បានបង្ហោះប៉ុន្មានម៉ោងមុននេះ។
ទ័ព
ជួរមុខ Barbarian និងទ័ពស្រីបាញ់ព្រួញ Archer
ដែលជាទ័ពដ៏ពេញនិយមសម្រាប់អ្នកកម្សាន្ត Clash Of Clan
គ្រប់រូបក្នុងការចូលវាយលុក កម្ទេចបន្ទាយសត្រូវ
ដើម្បីដណ្ដើមយកចំនួនពានរង្វាន់ (Trophies) មាស
ទឹកថ្នាំពណ៌ស្វាយ(Elixir) និងទឹកថ្នាំពណ៌ខ្មៅ(Dark Elixir)
មិនត្រឹមតែទទួលបានអនុភាពខ្លាំងជាងមុននោះទេនៅពេលដែលអ្នក
កម្សាន្តបាន Upgrade ដល់កម្រិត Level 7
វាថែមទាំងផ្លាស់ប្ដូររូបរាងមានសភាពស្អាតគួរឲ្យទាក់ទាញ
ក៏ដូចជាមានអំណាចជាងមុនផងដែរ។
បន្ថែម
ពីការ Upgrade ទ័ពទាំង ២ ប្រភេទ សម្រាប់ការ Update ថ្មីនេះ
អ្នកកម្សាន្តទាំងអស់នឹងអាច Upgrade
ជញ្ជាំងការពារបានម្ដងមួយជួរតែម្ដង ខុសពី Version មុនដែលយើងអាច
Upgrade ជញ្ជាំងម្ដងបានតែមួយប៉ុណ្ណោះ
ដែលអាចធ្វើឲ្យយើងចំណេញពេលជាច្រើនក្នុងការ Upgrade
ជញ្ជាំងការពារនេះ។
អ្វី
ដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺថា ក្នុងការ Upgrade
ជញ្ជាំងការពារ អ្នកប្រយុទ្ធគ្រប់រូបមានជម្រើស ២ ប្រភេទ គឺការ Upgrade
ដោយប្រើមាស ឬទឹកថ្នាំពណ៌ស្វាយ(Elixir) ដែលការផ្ដល់ជម្រើសថ្មីនេះ
គឺអាចធ្វើឲ្យប្រិយមិត្តមានអារម្មណ៍ធូរស្រាល
មិនបាច់គិតច្រើនដូចមុនថាតើត្រូវ Upgrade សព្វាវុធការពារមុន(Walls,
Canon…) ឬជញ្ជាំងការពារមុន។
Clash
Of Clans គឺជាហ្គេមលើទូរសព្ទ និង Device
ទំនើបផ្សេងៗដែលទទួលបានការគាំទ្រយ៉ាងច្រើនពីមនុស្សគ្រប់ទិសទី
ជុំវិញពិភពលោក ផលិតដោយក្រុមហ៊ុនផលិតហ្គេម Supercell។
អ្នកកម្សាន្តត្រូវសាងសង់សហគមន៍មួយ បង្វឹកទ័ព រួចវាយលុក
សហគមន៍ដទៃទៀត ដើម្បីទទួលបានមាស ឬទឹកថ្នាំពណ៌ស្វាយ និងពណ៌ខ្មៅ
ដើម្បីអភិវឌ្ឍសហគមន៍របស់ខ្លួនឲ្យកាន់តែរឹងមាំ ហើយធំជាងមុន។
មានណប់ណាកំពុងលេង Clash Of Clans ទេ? Level ប៉ុន្មានហើយ? ហើយគិតម៉េចដែរចំពោះការ update របស់ Clash Of Clans លើកនេះ?
មានណប់ណាកំពុងលេង Clash Of Clans ទេ? Level ប៉ុន្មានហើយ? ហើយគិតម៉េចដែរចំពោះការ update របស់ Clash Of Clans លើកនេះ?