ជាស្ថាបនិក Apple
និងជាមហាសេដ្ឋីបច្ចេកវិទ្យាប្រាក់វាល់លានម្នាក់
អ្នកប្រាកដជាគិតថា បន្ទប់ធ្វើការរបស់ Steve Jobs
នៅក្នុងផ្ទះរបស់លោក ធំនិងទំនើបមិនខាន។
តែអ្វីដែលអ្នកឃើញខាងក្រោមនេះគឺពិតជាខុសគ្នាស្រឡះពីអ្វី
ដែលអ្នកគិតដល់។ រូបថត ៥
សន្លឹកពីការិយាល័យក្នុងគេហដ្ឋានរបស់លោកនៅទីក្រុង Palo Alto
រដ្ឋកាលីហ្វ័រញ៉ាគ្មានអ្វីខុសគ្នាពីបន្ទប់ធ្វើការរបស់មនុស្ស
ធម្មតាទូទៅទេគឺមានលក្ខណៈសាមញ្ញបំផុត។ រូបថតដែលផ្ដិតយកដោយ
Diana Walker ក្នុងឆ្នាំ ២០១៤ ពេលធ្វើបទយកការណ៍ដែលមានចំណងជើងថា
”គ្រប់យ៉ាងពី Steve Jobs” បានបង្ហាញត្រឹម Monitor ទំហំ ២៤
អ៊ីញមួយគ្រឿងលើតុដ៏សាមញ្ញ
ហើយនឹងរូបភាពកូនប្រុសរបស់លោកនៅលើនោះផ្ទាល់។
ក្រៅពីនេះសម្ភារៈជុំវិញគឺសុទ្ធជាឧបករណ៍ធម្មតាៗដែលមនុស្សទូទៅ
ប្រើប្រាស់។
ងាកទៅការិយាល័យរបស់លោកនៅស្នាក់
ការធំរបស់ Apple វិញ នាយកប្រតិបត្តិ Apple បច្ចុប្បន្នលោក Tim
Cook ធ្លាប់លើកឡើងក្នុងបទសម្ភាសថា ឈ្មោះរបស់ Jobs
នៅមាននៅទីនោះនៅឡើយ
ហើយអ្វីគ្រប់យ៉ាងមិនមាននរណាប៉ះពាល់ឡើយតាំងពីលោកទទួលមរណភាព
មក។ លោក Cook បន្តថា Jobs តំណាងឲ្យវឌ្ឍនភាព
តំណាងឲ្យភាពសាមញ្ញមិនស្មុគស្មាញ
ហើយវត្តមានការិយាល័យរបស់លោកនៅ Apple
ជាកម្លាំងមួយជំរុញឲ្យបុគ្គលិកធ្វើការខ្លាំងឡើងអស់ពីកម្លាំងកាយ
ចិត្ត។
ចុះអ្នកមានអ្វីចង់និយាយពីអតីតស្ថាបនិក Apple រូបនេះ?