ខ្សែប្រយុទ្ធ Diego Costa ដែលក្លិប Chelsea ទើបតែទិញមកពីក្លិប
Atletico Madrid
នោះឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំខែសីហានៅក្របខ័ណ្ឌ
Barclays Premier league
មួយបាត់ទៅហើយបន្ទាប់ពីចូលលេងបាន៣ប្រកួតនិងស៊ុតចូលបាន៤
គ្រាប់។
រីឯពានរង្វាន់អ្នកចាត់ការល្អប្រចាំខែសីហាវិញបានទៅលើលោក Garry
Monk ដែលដឹកនាំ Swansea
ឈ្នះ៣ប្រកួតជាប់ៗគ្នាទទួលបាន៩ពិន្ទុ
កំពុងឈរលេខ២ក្នុងតារាងបន្ទាប់ពី Chelsea។
Diego Costa លើកពានរង្វាន់កីឡាករល្អបំផុតប្រចាំខែ
ចំពោះ ការទទួលពានរង្វាន់នេះ ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំខាងលើបាននិយាយថា៖ “ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលអាចឈ្នះពាននេះ។ វាជារឿងសំខាន់ណាស់ដែលអាចចាប់ផ្ដើមបានយ៉ាងល្អជាមួយក្លិបថ្មី និងមិត្តរួមក្រុមនៅ Chelsea។ ខ្ញុំសង្ឃឹមថានឹងអាចបន្តរកគ្រាប់បាល់បានទៀតឱ្យក្រុមនិង ថែរក្សាស្នាមញញឹមរបស់អ្នកគាំទ្រឱ្យបានរហូត។ ខ្ញុំគិតថាមិត្តរួមក្រុមទាំងអស់ជាអ្នកជួយខ្ញុំក្នុងការឈ្នះ ពាននេះ”។
កាលលេងនៅក្លិបចាស់ Atletico Madrid កីឡាករ ខ្សែប្រយុទ្ធជម្រើសជាតិអេស្ប៉ាញរូបនេះក៏បានឈ្នះពានរង្វាន់ ផ្ទាល់ខ្លួនមួយផងដែរនៅទឹកដីអេស្ប៉ាញ ពោលគឺពាន Copa del Rey Top Scorer ២០១២-២០១៣។
លោក Garry Monkអ្នកចាត់ការ វ័យ៣៥ឆ្នាំ Garry Monk ដែលទើបចូលនិវត្តន៍ពីកីឡាករដើម្បីកាន់តំណែងជាអ្នកចាត់ការពេញ សិទ្ធិ ក្រោយលេងឱ្យ Swansea ១០ឆ្នាំ ពោលគឺពីឆ្នាំ២០០៤ដល់២០១៤ ចាប់ផ្ដើមរដូវកាលបានយ៉ាងល្អឥតខ្ចោះ ដោយឈ្នះម្ចាស់ផ្ទះ Manchester United ២-១ នៅថ្ងៃបើកឆាក បន្ទាប់មកលត់ West Brom ៣-០ ក្នុងដី មុនពេលផ្ដួល Burnley ១-០ ក្នុងសប្ដាហ៍ទី៣៕