ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្ស Audi
អាល្លឺម៉ង់បានបង្ហាញរថយន្តស៊េរីថ្មីមួយទៀតគឺ Q7 ម៉ូដែលឆ្នាំ
២០១៤។ ម៉ូដែលនេះមានវត្តមានជាផ្លូវការនៅកម្ពុជាហើយ
និងការបំពាក់បច្ចេកវិទ្យាថ្មីៗដែលមិនអាចមើលរំលងបាន។
សម្រាប់អ្នកចាប់អារម្មណ៍លើរថយន្តប្រណិតមួយនេះពិតជាចង់ដឹងថា
តើ Audi Q7 មានចំណុចលេចធ្លោណាខ្លះដែលគួរតែទិញយកមកជិះ?
អីចឹង Sabay សូមបង្ហាញចំណុចដ៏អស្ចារ្យរបស់រថយន្តលំដាប់ High
Class នេះដូចខាងក្រោម៖
១. ផ្នែកខាងក្រៅ៖
- តួរថយន្តផលិតពីដែកថែបយ៉ាងរឹងមាំដែលអាចរក្សាលំនឹងពេលកំពុងបើកបរគ្រប់ស្ថានភាពផ្លូវ
- ប្រភេទ 4 Wheel Drive ដែលអាចឡើងទួល ឬចុះទួលដោយគ្មានបញ្ហា
- បំពាក់អំពូលមុខប្រភេទ LED ដែលអាចបំភ្លឺផ្លូវបានយ៉ាងច្បាស់ទោះជាស្ថិតក្នុងស្ថានភាពងងឹតខ្លាំង
- បំពាក់កាមេរ៉ាក្រោយផ្តល់ភាពងាយស្រួលពេលថយមិនចាំបាច់ងាក
- ភ្លើងក្រោយបានរចនាជាផ្កាយ៉ាងទាក់ទាញ
- បំពង់ស៊ីម៉ាំងបានបំពាក់បច្ចេកវិទ្យារក្សាសំឡេងមិនឱ្យឮខ្លាំង និងរំភាយ
- កញ្ចក់រថយន្តអាចការពារកាំរស្មី UV និងរក្សាសីតុណ្ហភាពឱ្យនៅតែត្រជាក់ទោះស្ថិតក្នុងអាកាសធាតុក្ដៅ
- កញ្ចក់ដំបូលអាចបិទបើកដោយស្វ័យប្រវត្តិ

២. ផ្នែកខាងក្នុង៖
- ម៉ាស៊ីនទំហំ ៣ លីត្រ
- បំពាក់ម៉ាស៊ីនសាំង
- ដំណើរការដោយប្រអប់ចង្កេះលេខ ៨ វគ្គស្វ័យប្រវត្តិ
- មានប្រព័ន្ធបញ្ឆេះម៉ាស៊ីនដោយស្វ័យប្រវត្តិ
- មានកៅអីអង្គុយ ៧ ដែលអាចផ្ទុកមនុស្សបាន ១០នាក់
- ស្រោមកៅអីផលិតពីស្បែកយ៉ាងស្វិត
- ចង្កូតរថយន្តអាចបត់បែនតាមការចង់បានរបស់អ្នកបើកបរ
- តួខាងក្នុងមានលក្ខណៈធំទូលាយអាចសម្រួលឥរិយាបថគ្រប់ស្ថានការណ៏
- បំពាក់ Speaker ដែលមានសំឡេង Stereo ពេញផ្ទៃរថយន្ត

ម៉ូដែលនេះមានតម្លៃខ្ទង់ ១០ ម៉ឺនដុល្លារគិតទាំងពន្ធនាំចូល៕