សិស្សនិទ្ទេស A ទាំង ១១ នាក់
បានទៅធ្វើតេស្តរួចហើយនៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ
(AUPP) ដែលសាលានេះ នឹងផ្ដល់ជូនអាហារូបករណ៍សិក្សា
ហើយបើគេចង់រៀនបង់ថ្លៃ គឺត្រូវបង់ដល់ទៅ ៩
ពាន់ដុល្លារ ក្នុងមួយឆ្នាំ។ ប៉ុន្តែចំណោមសិស្សនិទ្ទេស A ទាំង ១១
នាក់ មានម្នាក់ប៉ុណ្ណោះគឺ ចាន់ កិត្យាភារ៉ា ទទួលលំដាប់ពិន្ទុ ៩៩.៩៩៦
មកពីខេត្តកំពង់ស្ពឺ ធ្វើតេស្តថ្នាក់ឧត្ដមសិក្សា
ក្រៅពីនេះគ្រាន់តែធ្វើតេស្តភាសាអង់គ្លេស។
កញ្ញា
ចាន់ កិត្យាភារ៉ា និយាយថា ៖ ” ព្រោះខ្ញុំចាប់ជំនាញសេដ្ឋកិច្ច ហើយ
១០ នាក់ ផ្សេងទៀតគេរៀនពេទ្យ និងវិស្វករ
សាលាអាមេរិកកាំងភ្នំពេញគ្មានជំនាញទាំងនេះទេ។
សាលានូវតែបានផ្ដល់អាហារូបករណ៍ដល់ពួកខ្ញុំទាំង១១នាក់
ដែលត្រូវធ្វើតេស្តភាសាអង់គ្លេស
ដើម្បីចូលតាមកម្រិតនៃសៀវភៅក្នុងសាលា colling wood ”។កញ្ញា ថា ការប្រលងនៅទីនោះមានលក្ខណៈលំបាកខ្លះដែរ ព្រោះគ្រប់វិញ្ញាសាសុទ្ធតែភាសាអង់គ្លេស តែបើជាប់កម្រិតឧត្ដមសិក្សានៅសាលាអាមេរិកកាំងភ្នំពេញ ភារ៉ានឹងរៀននៅសាលានោះតែម្ដង ហើយបោះបង់អាហារូបករណ៍នៅសាលាផ្សេងទៀត ។
សាកលវិទ្យាល័យនឹង ផ្ដល់អាហារូបករណ៍ ១០ នាក់ ដល់សិស្សជាប់និទ្ទេស A ឬ B ពីបាក់ឌុបឆ្នាំនេះ។ ប៉ុន្តែទន្ទឹមនឹងការទាមទារសមត្ថភាពភាសា សាលានឹងផ្ដល់អាទិភាពដល់សិស្សមានជីវភាពលំបាក។