Liverpool និង Everton សុទ្ធតែចាញ់ដូចគ្នាក្នុងការប្រកួតសប្ដាហ៍ទី៥នៅ Premier League ពោលគឺហង្សក្រហម ចាញ់ញញួរធំ West Ham ៣-១ ឯក្រុមលោក Roberto Martinez ចាញ់ Crystal Palace ៣-២។ តើការជួបគ្នារវាងក្រុមជិតខាងគ្នាទាំង២ នាម៉ោង ៦:៤៥នាទីយប់នេះ លទ្ធផលយ៉ាងណាដែរ?
ជើងកីឡាករ
Jordan Henderson និង Philippe Coutinho នៅតែមិនទាន់ច្បាស់ថាអាចលេងបានឬអត់ ក្រោយជួបបញ្ហារបួស។ Daniel Sturridge ដែលទើបជាពីរបួសសាច់ដុំភ្លៅ ទំនងជានៅអង្គុយកៅអីបម្រុងសិន ខណៈ Joe Allen, Emre Can, Glen Johnson និង Jon Flanagan នៅតែមិនអាចលេងបាន។
ចំណែក Everton វិញ អាចនឹងអវត្តមានខ្សែការពារស្ដាំ Seamus Coleman ដោយសាររបួសក្បាល រីឯ Steven Pienaar នៅតែឈឺសរសៃពួរ។ ខ្សែបម្រើ Ross Barkley អាចចូលហ្វឹកហាត់វិញបានស្រាលៗ ប៉ុន្តែមិនអាចលេងលើទីលានបាននៅឡើយទេ។
អ្នកចាត់ការ Liverpool លោក Brendan Rodgers កំពុងណែនាំកីឡាករ
ធាតុពិតខ្លះៗទាក់ទងក្រុមទាំង២
Liverpool មិនចាញ់សោះក្នុងជំនួប Merseyside derby (ជំនួបទល់នឹង Everton) ១៥ដងចុងក្រោយនៅ Anfield (ឈ្នះ៧ ស្មើ៨)។
Everton យកឈ្នះ Liverpool លើកចុងក្រោយនៅ Anfield តាំងតែពីឆ្នាំ១៩៩៩មកម្ល៉េះ។
ជំនួបលើកចុងក្រោយនៃក្រុមទាំង២ គឺកាលពីខែមករា ឆ្នាំ២០១៤ ដោយ Liverpool យកឈ្នះ Everton ៤-០។
Romelu Lukaku ខ្សែប្រយុទ្ធសំខាន់របស់ Everton