ស្ថាបនិកក្រុមហ៊ុន Facebook លោក Mark Zuckerberg
ក្លាយជាមហាសេដ្ឋីឈរនៅកំពូលតារាងអ្នកមានបំផុតទាំង១០នៅ
អាមេរិក ដែល “រកចំណូលបានច្រើនជាងគេបង្អស់នៅឆ្នាំ២០១៤” នេះ។
ការចាត់ចំណាត់ថ្នាក់របស់ទស្សនាវដ្ដី Forbe បានទម្លាក់មហាសេដ្ឋី
លោក Bill Gates មកលំដាប់លេខពីរវិញរីឯមហាសេដ្ឋី Larry Ellison
(ស្ថាបនិកក្រុមហ៊ុនOracle) ជាប់ចំណាត់ថ្នាក់លេខបី។
កាលដែល Zuckerberg អាចឈរនៅកំពូលតារាងបែបនេះ គឺដោយសារក្រុមហ៊ុន Facebook បានប្រឡូកចូលទីផ្សារមូលប័ត្រជាសាធារណៈ (IPO) នៅក្នុងឆ្នាំ ២០១២ ទើបធ្វើឲ្យប្រាក់ចំណូលក្រុមហ៊ុនមួយនេះកើនឡើងពីមួយឆ្នាំទៅមួយ ឆ្នាំ ហើយប្រាក់ចំណូលរបស់ Zuckerberg ក៏កើនឡើងដូចគ្នា។
ក្នុងខែកក្កដា Facebook បានប្រកាសពីប្រាក់ចំណូលរបស់ខ្លួន (ក្នុងត្រីមាសទី២) ថាបានកើនឡើងរហូតដល់ទៅ៦៧ភាគរយ ហើយក្នុងនោះ ៦២ភាគរយបានមកពីការផ្សាយពាណិជ្ជកម្មតាមរយៈកម្មវិធីទូរសព្ទ។
ខាងក្រោមគឺជាតារាងបែងចែកចំណាត់ថ្នាក់មហាសេដ្ឋីអាមេរិកទាំង១០ ដែលរកប្រាក់ចំណូលបានច្រើនជាងគេ។ ការចាត់ចំណាត់ថ្នាក់ដោយទស្សនាវដ្ដីForbe៖
ចាំមើលមើល៍ថាតើប៉ុន្មានឆ្នាំទៀត Mark Zuckerberg អាចយកតំណែងមហាសេដ្ឋីអាមេរិកដែលមានប្រាក់ច្រើនជាងគេបំផុតពី Bill Gates បានឬអត់?
លោក Mark Zuckerberg
តែបើគិតពីចំនួនទឹកប្រាក់វិញ បច្ចុប្បន្ន Zuckerberg នៅចាញ់
Bill Gates នៅឡើយទេ
តែបុរសវ័យ៣០ឆ្នាំរូបនេះបានក្លាយជាមហាសេដ្ឋីបច្ចេកវិទ្យាទី៣
នៅអាមេរិក ដែលមានប្រាក់៣៤ពាន់លានដុល្លារ
(កាលពីឆ្នាំ២០១៣មានតែ១៥ពាន់លានដុល្លារប៉ុណ្ណោះ) បន្ទាប់ពី
Bill Gates (លេខ១មានប្រាក់៨១ពាន់លានដុល្លារ) និង Larry Ellison
(លេខ២មានប្រាក់៥០ពាន់លានដុល្លារ)។ បញ្ជាក់៖
ការចាត់ចំណាត់ថ្នាក់នេះគិតតែនៅអាមេរិកប៉ុណ្ណោះ។កាលដែល Zuckerberg អាចឈរនៅកំពូលតារាងបែបនេះ គឺដោយសារក្រុមហ៊ុន Facebook បានប្រឡូកចូលទីផ្សារមូលប័ត្រជាសាធារណៈ (IPO) នៅក្នុងឆ្នាំ ២០១២ ទើបធ្វើឲ្យប្រាក់ចំណូលក្រុមហ៊ុនមួយនេះកើនឡើងពីមួយឆ្នាំទៅមួយ ឆ្នាំ ហើយប្រាក់ចំណូលរបស់ Zuckerberg ក៏កើនឡើងដូចគ្នា។