មានកីឡាករល្បីៗជាច្រើនកំពុងលេងឲ្យ
ក្រុមរៀងៗខ្លួនទាំង៣២នៅក្នុងពាន UEFA Champions League
រដូវកាលនេះ ប៉ុន្តែក៏មានកីឡាករល្បីៗជាច្រើនទៀត
ដែលមិនមានវាសនាបានលេងនៅពានរង្វាន់កំពូលទ្វីបអឺរ៉ុបនេះ
ដូចជាកីឡាករ១១នាក់ខាងក្រោមនេះជាដើម៖
១១. Alexandre Lacazette
Lyon
បានឈរនៅលេខរៀងទី៥ក្នុងក្របខណ្ឌ Ligue 1 រដូវកាលមុន
ខណៈចំណាត់ថ្នាក់ដែលអាចទៅលេងវគ្គជម្រុះបាន គឺត្រឹមលេខ៣។
កីឡាករលេចធ្លោម្នាក់របស់ក្រុមនេះ គឺខ្សែប្រយុទ្ធវ័យក្មេង
Alexandre Lacazette ដែលទើបចុះកិច្ចសន្យាថ្មី
ក៏មិនអាចមានវាសនាបង្ហាញមុខនៅ Champions League នោះដែរ។
មានពាក្យចចាមអារ៉ាមខ្លះ បានបញ្ជាក់ថា កីឡាករសញ្ជាតិបារាំងរូបនេះ
អាចនឹងផ្ទេរទៅ Premier League។
១០. Fernando Torres
Fernando Torres
បានទទួលការរិះគន់ទាក់ទងនឹងទម្រង់លេងធ្លាក់ចុះ ពេលលេងឲ្យ Chelsea
ប៉ុន្តែបើមើលលើកំណត់ត្រាស៊ុតបញ្ចូលទីនៅពានអឺរ៉ុបរបស់ខ្សែ
ប្រយុទ្ធរូបនេះគឺមិនធម្មតាទេ។ យ៉ាងណាក្ដី Torres
នឹងមិនអាចលេងនៅ Champions League នោះឡើយ ក្រោយត្រូវ AC Milan
ខ្ចីជើង។ ក្លិបអ៊ីតាលីមួយនេះ បានត្រឹមចំណាត់ថ្នាក់ទី៨ នៅ Serie A
កាលពីរដូវកាលមុន។
៩. Hugo Lloris
Hugo Lloris លេងនៅ Champions League
បាន៣៨ប្រកួត ពេលដែលនៅក្លិប Lyon ៤រដូវកាល។
ប៉ុន្តែក្លិបបច្ចុប្បន្នរបស់គេ គឺ Tottenham Hotspur
បានបញ្ចប់ទៅត្រឹមចំណាត់ថ្នាក់លេខ៦ នៅ Premier League រដូវកាលមុន
មិនអាចលេងនៅ Champions League បាននោះទេ។
៨. Alvaro Negredo
Alvaro Negredo របស់ក្លិប Manchester
City
បានសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលមួយដើម្បីទៅចូលរួមនៅក្លិប
Valencia ដែលឈរនៅលេខរៀងទី៨ កាលពីរដូវកាលមុន មិនអាចលេងនៅ
Champions League បានទេ។
៧. Mathieu Valbuena
Valbuena បានចាកចេញពី
Maseilleរបស់បារាំងទៅចូលរួមនៅក្លិប Dynamo Moscow មិនអាចលេងនៅ
Champions League បានទេ។ កីឡាករវ័យ ២៩ឆ្នាំរូបនេះ
បានបង្ហាញទម្រង់លេងយ៉ាងល្អ នៅ World Cup 2014 កន្លងមក។
៦. Wayne Roony
Man Utd ឈរនៅលេខរៀងទី៧ នៅ Premeir
League រដូវកាលមុន ធ្វើឲ្យកំពូលខ្សែប្រយុទ្ធអង់គ្លេស Rooney
ខកខានបង្ហាញមុខនៅ Champions League រដូវកាលនេះ។
៥. Memphis Depay
កីឡាករហុល្លង់វ័យក្មេងដែលកំពុងលេចធ្លោខ្លាំង Depay មិនអាចមានវាសនាទៅលេងនៅ Champions League នោះទេ ដោយសារតែលេងឲ្យក្រុម PSV Eindhoven ដែលមិនទទួលចំណាត់ថ្នាក់ល្អរដូវកាលមុន។
៤. Christoph Kramer
ដោយសារតែត្រូវ Bayer Leverkusen ឲ្យ
Borussia Monchengladbach ខ្ចីជើង ធ្វើឲ្យកីឡាករវ័យ២៣ឆ្នាំ Kramer
មិនអាចលេងនៅ Champions League បានទេ។ ខ្សែបម្រើរូបនេះ
កំពុងទទួលការចាប់អារម្មណ៍ខ្លាំង ក្រោយបង្ហាញទម្រង់លេងយ៉ាងល្អ។
៣. Rafael Falcao
Monaco អាចលេងនៅ Champions League
ប៉ុន្តែខ្សែប្រយុទ្ធ Falcao មិនអាចលេងបានទេ
ក្រោយត្រូវក្រុមបិសាចក្រហម Manchester United ខ្ចីជើង។
២. Gonzalo Higuain
រដូវកាលមុន Higuain
ត្រូវខកចិត្តដោយសារ Napoli ត្រូវធ្លាក់ចេញពី Champions League
ត្រឹមវគ្គក្នុងពូល ប៉ុន្តែរដូវកាលនេះ
ខ្សែប្រយុទ្ធរូបនេះកាន់តែខកចិត្តថែមទៀត ក្រោយ Napoli
ធ្លាក់វគ្គជម្រុះ Play-off ដោយសារចាញ់ Athletic Bilbao។
១. Angel Di Maria
ស្រដៀង Falcao ដែរ Angel Di Maria មិនអាចលេងនៅ Champions League បាន ដោយសារតែផ្ទេរចេញពី Real Madrid មកកាន់ក្រុម Man Utd។