គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិ
ព័រទុយហ្គាល់ Paulo Bento
បានចុះចេញពីតំណែងដោយមានការព្រមព្រៀងគ្នាទៅវិញទៅមកជាមួយ
សហព័ន្ធ បន្ទាប់ពីព័រទុយហ្គាល់ប្រកួតបើកឆាកវគ្គជម្រុះ Euro 2016 ចាញ់ក្រុមជម្រើសជាតិអាល់បានី០-១ក្នុងទឹកដីខ្លួនឯងសប្ដាហ៍មុន។
សហព័ន្ធ
កីឡាបាល់ទាត់ព័រទុយហ្គាល់និយាយថាគ្រូថ្មីនឹងត្រូវប្រកាសឱ្យដឹង
ក្នុងពេលឆាប់ៗ ប៉ុន្តែមិនបានបញ្ជាក់ច្បាស់លាស់អំពីកាលបរិច្ឆេទទេ
ខណៈព័រទុយហ្គាល់ត្រូវប្រកួតជម្រុះ Euro 2016
លើកទី២ទល់នឹងដាណឺម៉ាកនៅខែក្រោយបន្ទាប់ពីលេងមិត្តភាពជាមួយ
បារាំងរួច។
លោក
Bento វ័យ៤៥ឆ្នាំ
បានចូលកាន់តំណែងជាគ្រូធំព័រទុយហ្គាល់កាលពីខែកញ្ញាឆ្នាំ២០១០
ហើយនាំព័រទុយហ្គាល់ឡើងដល់វគ្គ៤ក្រុមចុងក្រោយនៃ Euro 2012 ដែល
ចាញ់អេស្ប៉ាញដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី។
អតីតអ្នកចាត់ការក្លិប Sporting Lisbon
រូបនេះក៏បាននាំក្រុមជម្រើសជាតិនៃប្រទេសរបស់ខ្លួនឡើងទៅលេង
FIFA World Cup 2014 ផងដែរ
ប៉ុន្តែមិនអាចឆ្លងផុតពូលឡើងទៅវគ្គ១៦ក្រុមចុងក្រោយឡើយដោយសារ
តែបើកឆាកចាញ់អាល្លឺម៉ង់៤-០ បន្ទាប់មកស្មើអាមេរិក២-២
មុនពេលឈ្នះហ្គាណា២-១៕