ប្រទេសឥណ្ឌាជាយក្សមួយនៅអាស៊ីដែល
មានប្រជាជនជាង១ពាន់លាននាក់
ប៉ុន្តែប្រជាជនប្រទេសអាស៊ីខាងត្បូងមួយនេះមិនសូវចូលចិត្តកីឡា
បាល់ទាត់ដូចកីឡាគ្រីឃីត(Cricket)ទេ។
អីចឹងហើយបានជាវិស័យកីឡាបាល់ទាត់របស់ប្រទេសនេះមិនខ្លាំងនឹងគេ
ខុសពីគ្រីឃីតដែលឈ្នះជើងឯកពិភពលោកជាញឹកញាប់។
ឥឡូវនេះ ក្រៅពីមានលីកកំពូល I-League និងលីកលំដាប់ទី២ I-League
2nd Division
ដែលមានរូបមន្តឡើងធ្លាក់ដូចលីកអាជីពនានាក្នុងពិភពលោក សេដ្ឋីៗក្នុងប្រទេសឥណ្ឌា
មូលមតិគ្នាបង្កើតលីកបាល់ទាត់ថ្មីមួយទៀតមានឈ្មោះថា Indian Super
League
ដើម្បីបង្កើនប្រជាប្រិយភាពនៃកីឡានេះប្រជែងជាមួយលីកកីឡាគ្រីឃីត។
Indian Super League នេះប្រើរូបមន្តពិសេសខុសពី I-League
ពោលគឺដូច Major League Soccer របស់សហរដ្ឋអាមេរិកអីចឹង។
មានន័យថាលីកដែលនឹងមាន៨ក្រុមប្រកួតប្រជែងគ្នាជាផ្លូវការចាប់
ពីខែតុលាឆ្នាំ២០១៤តទៅនេះ អត់មានឡើងអត់មានធ្លាក់ដូចក្របខ័ណ្ឌ
Barclays Premier League របស់អង់គ្លេសអីទេ
គឺក្រុមដែលចូលលេងត្រូវទិញសិទ្ធិបង្កើតក្រុមចូលប្រកួតហើយលេង
រាល់តែម្ដង។
បណ្ដាម្ចាស់ក្លិបនៃក្របខ័ណ្ឌ Indian Super League ថតរូបជុំគ្នា
ទន្ទឹម
នឹងការបង្កើតក្លិបថ្មីចំនួន៨(Atletico de Kolkata, Chennai Titans,
Delhi Dynamos, FC Goa, FC Pune City, Kerala Blasters FC, Mumbai City
FC, NorthEast United)នៅជុំវិញប្រទេស
សេដ្ឋីៗដែលជាម្ចាស់ក្លិបទាំងនោះបានប្រមូលគ្រូបង្វឹកល្បីឈ្មោះ
ព្រមទាំងកីឡាករជើងចាស់ឆ្នើមៗរបស់អឺរ៉ុបទាំងចូលនិវត្តន៍និងមិន
ទាន់ចូលនិវត្តន៍មកប្រកបអាជីពនៅទីនោះ មានជាអាទិ៍ Alessandro del
Piero, David Trezeguet, Robert Pires, Freddie Ljungberg, Nicolas Anelka,
Joan Capdevila, Luis Garcia និង David James។
វីរបុរសបាល់ទាត់ប្រេស៊ីល លោក Zico
អតីត
អ្នកចាត់ការក្លិប Manchester City, Sunderland
និងក្រុមជម្រើសជាតិថៃ លោក Peter Reid ចូលបង្វឹកក្លិប Mumbai City
ដែលមាន Nicolas Anelka, អតីតខ្សែបម្រើឆ្នើមរបស់ Arsenal
វ័យ៣៧ឆ្នាំ Fredrik Ljungberg,
ខ្សែការពារអតីតជម្រើសជាតិអាល្លឺម៉ង់ Manuel Friedrich
ដែលធ្លាប់លេងឱ្យ Mainz 05, Leverkusen និង Dortmund។
រីឯវីរបុរសប្រេស៊ីលវ័យ៦១ឆ្នាំ Zico ដឹកនាំក្លិប FC Goa
ដែលមានអតីតខ្សែបម្រើជម្រើសជាតិបារាំង, Marseille, Arsenal,
Villarreal និង Aston Villa គឺ Robert Pires។
កីឡាករ Alessandro del Piero
អតីត
ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Trezeguet
វ័យ៣៦ឆ្នាំដែលធ្លាប់លេងឱ្យ Monaco, Juventus និង River Plate
ចុះកិច្ចសន្យាជាមួយក្លិប Pune City
ខណៈអតីតអ្នកចាំទីជម្រើសជាតិអង់គ្លេសធ្វើជាអ្នកចាត់ការផងនិងជា
កីឡាករផងនៅក្លិប Kerala Blasters FC
ដែលមានវត្តមានអតីតខ្សែប្រយុទ្ធ Newcastle, Cardiff និង
Sunderland, Michael Chopra។
កីឡាករ David Trezeguet
ចំណែក
អតីតខ្សែការពាររបស់ Espanyol, Atletico Madrid, Deportivo, Villarreal
និង Benfica គឺ Joan Capdevila វ័យ៣៦ឆ្នាំដែលធ្លាប់លើកពាន Euro
2008 និង World Cup 2010 ជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ
លេងឱ្យក្លិប North East United។
កីឡាករ David James
អតីត
ខ្សែប្រយុទ្ធរបស់ Juventus និងក្រុមជម្រើសជាតិអ៊ីតាលី Alessandro
Del Piero ចាកចេញពី Sydney FC មកលេងឱ្យក្លិប Delhi Dynamos FC
រីឯអតីតសមាជិកក្លិប Atletico Madrid, Barcelona និង Liverpool, Luis
García លេងឱ្យ Atlético Kolkata៕
កីឡាករ Luis Garcia
កីឡាករ Pires និង Ljungberg