ប្រិយមិត្តធ្លាប់ដឹងថា Apple
បានត្រឹមតែដាក់បញ្ចូលពុម្ពអក្សរខ្មែរលើប្រព័ន្ធប្រតិបត្តិការ
ជំនាន់ថ្មី នៅឡើយក្តារចុចខ្មែរ។ យ៉ាងណាក្រុម 4khmeriPhone
ក៏បានរៀបចំក្តារចុចខ្មែរជាស្រេចសម្រាប់ប្រើ iOS 8។
ប្រធានក្រុម 4khmeriPhone បានឲ្យដឹងថា រាល់ការធ្វើក្តារចុចខ្មែរគឺរួចរាល់អស់ហើយ គឺនៅតែចាំ Apple អនុញ្ញាតឲ្យក្តារចុចខ្មែរមានវត្តមាននៅលើ App Store ឲ្យអ្នកប្រើប្រាស់គ្រប់ iDevices ទាញយកនៅប៉ុន្មានថ្ងៃខាងមុខទៀតប៉ុណ្ណោះ។
លោកបានបន្តថា បើការបញ្ជូនសំណើទៅកាន់ក្រុមហ៊ុន Apple មិនមានបញ្ហាអ្វីទេនោះ App ក្តារចុចខ្មែរនឹងឃើញមានលើ App Store ជាមិនខានឡើយ។
ក្តារចុចខ្មែរទាំង ៤ ជួរ និង ៥ ជួរមានវចនានុក្រមណែនាំពាក្យខ្មែរពេលវាយ ដែលអាចវាយលេខ និង អក្សរដោយមិនបាច់ឆ្លាស់ Key។ ប្រិយមិត្តពេញចិត្ត ៤ ជួរ ឬ ៥ ជួរ អាចជ្រើសរើសប្រើតាមចិត្តដែលប្រិយមិត្តត្រូវការ។
សម្រាប់ App ក្តារចុចខ្មែរនេះគឺអាចប្រើបានគ្រប់ iPhone ,iPad ,iPod និងអាចប្រើជាលក្ខណៈផ្តេក បញ្ឈរ បានដោយរីករាយ។
ប្រធានក្រុមរូបនោះបន្ថែមថា ក្តារចុចខ្មែរដាក់ឲ្យប្រើប្រាស់លើ iOS 8 នេះមិនទាន់ល្អឥតខ្ចោះនៅឡើយទេ ព្រោះ Apple មិនអនុញ្ញាតឲ្យដាក់ Direction Key ចូលទៅក្នុងក្តារចុចទេ ម្ល៉ោះហើយការការកែកំហុសពាក្យខ្មែរដែលប្រិយមិត្តបានវាយគឺមិន ទាន់បានទាំងស្រុងទេ។
ប៉ុន្តែ 4khmeriPhone នឹងខិតខំរកមធ្យោបាយផ្សេងៗដើម្បីឲ្យក្តារចុចខ្មែរកាន់តែល្អនៅ Versions ជំនាន់ក្រោយៗរបស់ iOS។
ដើម្បីសរសេរខ្មែរបណ្ដោះអាសន្នសូមយក Kbrowser ចុចត្រង់នេះ…