នៅចុងម៉ោងនៃការប្រកួតជម្រុះ Euro
2016 ពូល D យប់មិញដែលអាល្លឺម៉ង់ស៊ីស្កុតឡែន២-១
ខ្សែបម្រើប្រយុទ្ធ Marco Reus
មានបញ្ហាកជើងឆ្វេងហើយត្រូវគ្រាចេញក្រៅនិងប្ដូរឱ្យ Matthias
Ginter ចូលលេងជំនួស។
គេនៅមិនទាន់ដឹងស្ថានភាពជាក់លាក់យ៉ាងណានៅឡើយទេចំពោះរបួសយប់
មិញ ប៉ុន្តែគ្រូបង្វឹក Joachim Low
ប្រាប់អ្នកសារព័ត៌មានថាទំនងជាមិនធ្ងន់ធ្ងរទេ។
កីឡាកររបស់ក្លិប Borussia Dortmund វ័យ២៥ឆ្នាំរូបនេះខកខានមិនបានទៅលេង FIFA World Cup 2014
នៅប្រេស៊ីលដោយសារបញ្ហាស្រដៀងគ្នានេះយ៉ាងគួរឱ្យសោកស្ដាយបំផុត
ដ្បិតកាលណោះជិតដល់ថ្ងៃចាប់ផ្ដើម World Cup ទៅហើយ
ស្រាប់តែរួបគេភ្លាត់ស្នៀតខ្លួនធ្វើឱ្យរហែកសរសៃពួរកជើងពេល
ប្រកួតមិត្តភាពលើកចុងក្រោយរបស់អាល្លឺម៉ង់៕