ក្រោយពេលម៉ូតូសង់ (ហុងដាឌ្រីម) ០១៥ ចេញបង្ហាញរូបរាង
មានការចាប់អារម្មណ៍ពីប្រិយមិត្តជាច្រើន
សម្រាប់ម៉ូតូសង់ស៊េរីថ្មីនេះ។
លោកថា សង់ ០១៥ តែមត្រូវបានគេរចនាម៉ូដថ្មីជាមួយនិម្មិតសញ្ញា Dream ធំ 3D ផុសលេចធ្លោ។ ផ្ទៃកុងទ័រក្រូម៉េពណ៌ទឹកប្រាក់ក្រឡាក្រមៅដែលខុសប្លែកស៊េរីមុន ។ ចំណែកបំពង់ស៊ីម៉ាំងក៏មានការរចនាថ្មី ជាមួយនិម្មិតសញ្ញា Dream ដ៏ទាក់ទាញ។ បន្ថែមពីនេះ ប្រអប់សោរក៏ត្រូវបានគេរចនាម៉ូដថ្មីជាមួយផ្លាកក Honda និង Logo NCX ផុសក្រូម៉េពណ៌ទឹកប្រាក់យ៉ាងស្រស់ស្អាត។
លោកបន្តថា ក្រៅពីនេះ មិនមានចំណុចអីផ្សេងផ្លាស់ប្តូរគួរឲ្យកត់សម្គាល់នោះទេ។
ម៉ូតូសង់ស៊េរីថ្មីនេះ តាមហាងនានាត្រូវគេដាក់លក់ក្នុងតម្លៃជាង ២.០០០ ដុល្លារ៕
សង់ ០១៥ (រូបភាពហាងហេងលី)
លោកទួត សីហា ម្ចាស់ហាងលក់ម៉ូតូទួត សីហា
ម្តុំគិរីរម្យបានឲ្យដឹងថា សង់ស៊េរីថ្មីនេះមានការ Update
ខុសប្លែកពីសង់ស៊េរីមុនៗមួយចំនួនដូចជា តែម ផ្ទៃកុងទ័រ
ផ្លាកក និងបំពង់ស៊ីម៉ាំង។លោកថា សង់ ០១៥ តែមត្រូវបានគេរចនាម៉ូដថ្មីជាមួយនិម្មិតសញ្ញា Dream ធំ 3D ផុសលេចធ្លោ។ ផ្ទៃកុងទ័រក្រូម៉េពណ៌ទឹកប្រាក់ក្រឡាក្រមៅដែលខុសប្លែកស៊េរីមុន ។ ចំណែកបំពង់ស៊ីម៉ាំងក៏មានការរចនាថ្មី ជាមួយនិម្មិតសញ្ញា Dream ដ៏ទាក់ទាញ។ បន្ថែមពីនេះ ប្រអប់សោរក៏ត្រូវបានគេរចនាម៉ូដថ្មីជាមួយផ្លាកក Honda និង Logo NCX ផុសក្រូម៉េពណ៌ទឹកប្រាក់យ៉ាងស្រស់ស្អាត។
លោកបន្តថា ក្រៅពីនេះ មិនមានចំណុចអីផ្សេងផ្លាស់ប្តូរគួរឲ្យកត់សម្គាល់នោះទេ។
ម៉ូតូសង់ស៊េរីថ្មីនេះ តាមហាងនានាត្រូវគេដាក់លក់ក្នុងតម្លៃជាង ២.០០០ ដុល្លារ៕